ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖មនុស្ស កុំឱ្យ AI ធ្វើជាមេ
ថ្ងៃទី ៖ 02-10-2026, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើថា ត្រូវចេះប្រើ AI ធ្វើជាជំនួយការ ធ្វើយ៉ាងណាកុំឱ្យ AI ធ្វើជាមេ ខណៈក្នុងសម័យទំនើបនេះ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កំពុងតែពេញនិយមនិងផុសផុល ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ខណៈការប្រើប្រាស់ AI កំពុងមានកំណើនមិនថា តែនៅកម្ពុជាឬនៅទូទាំងសកលលោកនោះទេ ដូច្នេះត្រូវចេះប្រើAI ដោយវិជ្ជាជីវៈ គុណធម៌ និងក្រមសីលធម៌ ហើយអ្វីកាន់តែសំខាន់ត្រូវប្រើប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះ ធ្វើជាជំនួយការវិញ ដោយកុំ AI ធ្វើជាមេដឹកនាំមុខ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានបង្ហាញការបារម្ភចំពោះ AI ថែមទៀតថា បើសិនជាម្នាក់ៗពឹងផ្អែកលើ AI ពេកយូរៗទៅ AI នឹងក្លាយទៅជាអ្នកសម្រេចចិត្តឱ្យមនុស្សដែលនេះគឺជាគ្រោះថ្នាក់បំផុត។

សម្ដេចធិបតីមានប្រសាសន៍ទៀតថា ម៉ាស៊ីនទោះបីពូកែយ៉ាងណាក៏មិនដូចមនុស្សដែរ ខណៈការសម្រេចចិត្តរបស់មនុស្សផ្អែកទៅលើកត្តាច្រើន គឺកត្តាវប្បធម៌ កត្តាអារម្មណ៍ កត្តាមនោសញ្ចេតនា កត្តាកាលៈទេសៈ ។ ដូច្នេះបើមនុស្សចាប់ផ្ដើមប្រើហើយ ពឹងផ្អែកទាំងស្រុងលើ AI គឺចប់ហើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៧ខាងមុខ រាជរដ្ឋាភិបាលនឹងគ្រោងចំណាយថវិកាជាង១ពាន់លានដុល្លារ លើវិស័យអប់រំ កើនឡើង៤,៧% ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com