ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ស្ថានភាពជំនន់ទឹកភ្លៀងស្រុកសូទ្រនិគម មិនទាន់មានកម្រិតធ្ងន់ធ្ងរនៅឡើយទេ
ថ្ងៃទី ៖ 25-09-2026, ដោយ​​ Dara007 , 13 Views
                     
សៀមរាបៈ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប ពុំទាន់ឈានដល់កម្រិតធ្ងន់ធ្ងរដែលបង្កជាផលប៉ះពាល់ធំដុំដល់ការរស់នៅ និងផលដំណាំរបស់ប្រជាពលរដ្ឋនៅឡើយនោះទេ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក តាន់ សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសូទ្រនិគម ខេត្ដសៀមរាប។

លោកបានគូសបញ្ជាក់ថា នៅក្នុងស្រុកសូទ្រនិគមនេះ គឺមានជំនន់ទឹកភ្លៀងមិនទាន់មានបញ្ហាធ្ងន់ធ្ងរនៅឡើយទេ ដោយនៅក្នុងឃុំខ្នាពោធិ៍ មានការលិចផ្លូវលូរបស់កងវិស្វកម្មជម្រៅ៣តឹក ប្រវែងប្រមាណ៣០ម៉ែត្រ ឃុំកោះធំលិចផ្លូវជម្រៅ៣តឹក ប្រវែងប្រមាណ១គីឡូម៉ែត្រស្ថិតក្នុងភូមិបុស្ស និងដំរីឆ្លង ឃុំពពេល លិចផ្លូវជម្រៅ៥តឹក ប្រវែងប្រមាណ៣០០ម៉ែត្រ និងកៀនសង្កែលិចមណ្ឌលសុខភាពជម្រៅ៣តឹក លិចផ្លូវដីក្រហមជម្រៅ៥តឹក ប្រវែងប្រមាណ៤ម៉ែត្រស្ថិតនៅភូមិគរ២ ភូមិជ្រៃជើង និងថ្នល់ចែកជម្រៅ៣តឹក លិចផ្លូវ ជម្រៅ៣តឹក ឃុំចាន់សរ លិចសាលាឃុំជម្រៅ១តឹកកន្លះ និងផ្លូវបេតុងនៅភូមិដូនលាវប្រវែង៥០ម៉ែត្រ ជម្រៅជម្រៅ១តឹកកន្លះ ភូមិថ្នល់លិចផ្លូវជម្រៅ១តឹក ប្រវែងប្រមាណ២០ម៉ែត្រ ហើយឃុំដំដែកលិចសាលាត្រីភោគជាង១តឹក និងផ្លូវមិនទាន់លិចទេ។ ក្នុងនោះជម្រៅដែលជ្រៅជាងគេពីចន្លោះ១ម៉ែតកន្លះ ក្នុងឃុំកំពង់ឃ្លាំង ប្រវែងប្រមាណ៣គីឡូម៉ែត្រកន្លះ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេលវេលា អាជ្ញាធរស្រុកសូទ្រនិគមបានណែនាំដល់អាជ្ញាធរឃុំ-ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ឱ្យបន្តចុះតាមដានស្ថានភាពធាតុអាកាស និងកម្ពស់ទឹកជាប្រចាំ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋឱ្យបានយ៉ាងល្អ ។

 ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ មើលថែទាំកូនតូចៗ និងត្រៀមលក្ខណៈការពារទ្រព្យសម្បត្តិ សត្វពាហនៈ ព្រមទាំងសុខភាពផ្ទាល់ខ្លួនក្នុងអំឡុងជំនន់ទឹកភ្លៀងនេះផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈសម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំព ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com