ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ ច្បាប់ថវិកា ជាតិក្នុងវិស័យអប់រំ បើប្រៀបធៀបឆ្នាំ២០២៦ កើនឡើង៤,៧% ដោយគិតជាថវិកាសរុប ១,១០០លាន ដុល្លា។ ដូច្នេះមានតែកើនឡើង អត់ថយចុះនោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឆ្នាំ២០២៧នេះ ច្បាប់ថវិការបស់យើងនៅក្នុងវិស័យអប់រំ បើប្រៀបធៀបនឹងឆ្នាំ២០២៦ គឺកើន ៤,៧%។ គិតជាថវិកា កំណើនខ្ទង់ ២១០ លានជាង ឬ ៥០ លានជាង ហើយបើសរុបវា ១ ១០០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់វិស័យអប់រំ។ អីចឹងអត់មានថយទេ គឺកើន។ នេះជាតួលេខពិតប្រាកដ គឺតួលេខដែលបានចរចាហើយ។
សម្ដេចធិបតីមានប្រសាសន៍បន្ដថា ចំពោះមនុស្សមួយចំនួនបង្ហាញក្តីបារម្ភថា ការចំណាយលើវិស័យអប់រំត្រូវបានកាត់បន្ថយ ដើម្បីយកលុយទៅបង្កើនវិស័យការពារជាតិនោះ គឺកុំបារម្ភអ្វីព្រោះរដ្ឋអត់មានគម្រោងកាត់បន្ថយថវិកានោះទេ ។
ចំពោះការចំណាយលើវិស័យការពារជាតិវិញ សម្តេចនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍អះអាងថា ក៏មានការកើនឡើងផងដែរ ជាពិសេសការអនុវត្តច្បាប់កាព្វកិច្ចយោធា ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ចំពោះវិស័យសុខាភិបាល ក៏កើនឡើងដែរ ប៉ុន្តែកើនតិចជាងវិស័យអប់រំ គឺកើនប្រមាណជា៤២ពាន់លានដុល្លារ កើនប្រហែលជា ១០ លានដុល្លារ៕