|
រថយន្តកុងតឺន័របុករថយន្តដឹកកម្មករពីក្រោយ បណ្ដាលឱ្យកម្មករ១៤រូបរងរបួសធ្ងន់ស្រាល
ថ្ងៃទី ៖ 30-09-2026, ដោយ Dara007 , 58 Views
ស្វាយរៀងៈ នៅវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ រថយន្តកុងតឺន័របុករថយន្តដឹកកម្មករពីក្រោយ បណ្ដាលឱ្យកម្មករ១៤រូបរងរបួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់កំពុងទទួលការសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខណៈមន្ត្រីជំនាញរបស់ក្រសួងការងារ និងក្រុមការងារ ប.ស.ស. កំពុងចុះសម្របសម្រួល និងបន្តតាមដានស្ថានភាពសុខភាពរបស់បងប្អូនកម្មករយ៉ាងយកចិត្តទុកដាក់។
បើតាមអ្នកនាំពាក្យ មូលហេតុបឋមនៃគ្រោះថ្នាក់នេះ បណ្ដាលមកពីរថយន្តកុងតឺន័របើកប៉ះរថយន្តដឹកកម្មករពីក្រោយ ខណៈរថយន្តទាំងពីរបើកស្របទិសគ្នា៕
|