ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖ យុវជនត្រូវចាត់ទុកថា ការចូលបម្រើកងទ័ព គឺជាឱកាសមាស
ថ្ងៃទី ៖ 02-10-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ កុំមើលឃើញការអនុវត្តកាតព្វកិច្ចយោធាថាជាបន្ទុក ឬជាការខាតបង់ពេលវេលាឱ្យសោះ ប៉ុន្តែត្រូវចាត់ទុកថាជាឱកាសមាសមួយក្នុងការកសាងសមត្ថភាព វិន័យ និងការចូលរួមការពារជាតិមាតុភូមិ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៧២អង្គ/ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ឆ្នាំ២០២៦(ឆ្នាំទីមួយ) ជាប្រវត្តិសាស្ត្រនៃការអនុវត្តកាតព្វកិច្ចយោធា, ការបង្កើតឱ្យមានកាតព្វកិច្ចយោធា ជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបថត្រឹមត្រូវ វិន័យ ជំនាញ និងបំណិន។

សម្ដេចធិបតីបន្ថែមថា ការចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកាតព្វកិច្ចតាមច្បាប់ និងជាកាតព្វកិច្ចស្នេហាជាតិនៃប្រជាពលរដ្ឋគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលាបណ្តុះបណ្តាលដ៏ល្អបំផុតក្នុងការហ្វឹកហាត់កាយសម្បទា ស្មារតីទទួលខុសត្រូវ ក៏ដូចជាវិន័យក្នុងការរស់នៅ និងការធ្វើការងារជាក្រុម។

ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ដឱ្យយុវជនចូលរួមស្ម័គ្រចិត្ដ និងដាក់ពាក្យច្បាប់កាតព្វកិច្ចយោធាឱ្យបានច្រើន ដើម្បីទទួលបានជំនាញយ៉ាងច្រើន បន្ទាប់ពីថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់។

សូមបញ្ជាក់ថា ក្រសួងការពារជាតិបានប្រកាសការទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖ ទទួលពាក្យ៖ ថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងដាក់ពាក្យ៖ ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៧ខាងមុខ រាជរដ្ឋាភិបាលនឹងគ្រោងចំណាយថវិកាជាង១ពាន់លានដុល្លារ លើវិស័យអប់រំ កើនឡើង៤,៧% ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com