ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិធំៗ មកពី ៤២អង្គភាព ចុះយកព័ត៌មាន និងថតរូបនៅ អតីតទីតាំង Scams នៅជ្រៃធំ
ថ្ងៃទី ៖ 22-09-2026, ដោយ​​ Dara007 , 62 Views
                     
កណ្តាលៈ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មាន និថតរូបនៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីង ស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករ និងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។

ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ហើយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈ្មោះ ឈីវ យិនអ៊ូ និងឈ្មោះ ចន រីសស្ទីន ហើយសមត្ថកិច្ចអនុវត្តច្បាប់ក៏បានស្នើដាក់មុខ សញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន ផងដែរ។

ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។

តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នង ផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់។ ចំពោះទីតាំងនេះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលកន្លងទៅ។

ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១ ៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Server) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កំប្លេរ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com