ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារចុះអធិការកិច្ចភ្លាមៗ និងដាក់កំហិតឱ្យអ្នកគ្រប់គ្រងប្រើពាក្យសម្ដីសមរម្យចំពោះកម្មករ
ថ្ងៃទី ៖ 22-09-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ ក្រោយទទួលបានបណ្ដឹងតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យចំពោះកម្មករនិយោជិត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ក្រុមអធិការកិច្ចការងារពិសេសចុះពិនិត្យនៅរោងចក្រ ស៊ិន កៃ លី ហ្គាម៉ិន ឯ.ក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ឆ្លើយប្រាប់អ្នកសារព័ត៌មាន លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញា នេះថា លទ្ធផលអធិការកិច្ចបានរកឃើញថា ពិតជាមានការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យពីសំណាក់ប្រធានផ្នែក និងប្រធានក្រុមនៅក្នុងផលិតកម្ម ហើយ ក្រុមអធិការកិច្ចបានដាក់កំហិតឱ្យនិយោជកណែនាំអ្នកពាក់ព័ន្ធឱ្យកែតម្រូវអាកប្បកិរិយា និងប្រើពាក្យសម្ដីឱ្យបានសមរម្យចំពោះកម្មករនិយោជិត។

លោកបានបញ្ជាក់ថា នៅពេលទទួលបានបណ្ដឹង ក្រសួងបានចុះពិនិត្យ និងចាត់វិធានការភ្លាមៗ។ មិនថាជាជនជាតិខ្មែរ ឬជនបរទេស និងមានតួនាទីកម្រិតណាក៏ដោយ អ្នកគ្រប់គ្រងត្រូវគោរពច្បាប់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ និងគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត។

ក្រសួងសូមអំពាវនាវដល់កម្មករនិយោជិត និងសាធារណជន ប្រសិនបើបានឃើញ ឬជួបប្រទះការប្រើពាក្យសម្ដី កាយវិការ ឬអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការ សូមផ្តល់ព័ត៌មានមកក្រសួងតាមរយៈលេខ Hotline ១២៨៦ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងចាត់វិធានការបានទាន់ពេលវេលា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com