|
អភិបាលស្រុក និងក្រុង នៅខេត្តកណ្តាល៥រូប ត្រូវផ្ទេរភារកិច្ច
ថ្ងៃទី ៖ 22-09-2026, ដោយ Dara007 , 50 Views
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលស្រុក និងក្រុង នៅខេត្តកណ្តាល ចំនួន៥រូប។
យោងតាមអនុក្រឹត្យនៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មន្ត្រីរាជការដែលត្រូវផ្ទេរភារកិច្ចចំនួន៥រូប នៅខេត្តកណ្តាល មានដូចខាងក្រោម៖ ទី១- លោក ថន សុខណ្ណា ឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ២ពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក ទី២- លោក ឃឹម សំភារ ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៣ពីអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ទី៣- លោក ចាប ច័ន្ទវិទ្យា ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៤ពីអភិបាលនៃគណៈអភិបាលស្រុកលើកដែក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ទី៤- លោក អ៊ូច សៅវឿន ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ពីអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកពញាឮ និងទី៥- លោក លីវ វណ្ណថេង ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ៕
|