ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ លើកទឹកចិត្តយុវជន ស.ស.យ.ក. ឱ្យធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET
ថ្ងៃទី ៖ 27-07-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ លោក ហេង សួរ លើកទឹកចិត្តយុវជន ស.ស.យ.ក. ឱ្យធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET ដើម្បីជួយពន្លឿនការអភិវឌ្ឍ​កម្លាំងពលកម្មកម្ពុជា និងសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីធ្វើវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី «ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លោក ហេង សួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋ និងឯកជន ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងស្ថិរភាពន​យោបាយដ៏រឹងមាំ រាជរដ្ឋាភិបាល​ នីតិកាល​ទី៧ បានដាក់ចេញនូវ «យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ដោយបានកំណត់យកការពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់ ការបង្កើតការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តកម្មវិធី អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់។

កម្មវិធីនេះមិនត្រឹមតែផ្តល់ជំ​នាញវិជ្ជាជីវៈពិតប្រាកដដល់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារផងដែរ។  

លោកគូសបញ្ជាក់ថា កម្មវិធី TVET គឺជាស្ពានសម្រាប់ចម្លងយុវជនទៅកាន់ទីផ្សារការងារបានឆាប់រហ័ស និងជាកម្លាំងជំរុញដ៏សំ​ខាន់ក្នុងការអនុវត្តគោលការណ៍ «ពលរដ្ឋម្នាក់​មានជំនាញមួយយ៉ាងតិចប្រ​ចាំជីវិត» និងបំប្លែងរចនាសម្ព័ន្ធកម្លាំងពលកម្មកម្ពុជាពីកម្លាំងពលកម្ម​ផ្អែកលើពលកម្ម ទៅជាកម្លាំងពលកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលអាចប្រ​កួតប្រជែង​ទាំងក្នុងតំបន់ និងពិភពលោក។ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូក៏កំពុងធ្វើកំណែរទម្រង់ និងបរិវត្តកម្មប្រព័ន្ធ TVET ជំនាន់ថ្មី ដោយបានសម្រួចខ្លាំងទៅលើសញ្ញាបត្រ បច្ចេកទេសជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកទេសដែលគាំទ្រដល់វិស័យកមន្តសាល សំណង់ កសិកម្ម-ឧស្សាហកម្ម និងសេវាកម្ម ព្រមទាំងបានកំពុងដាក់ជាកាតព្វកិច្ចនូវកម្មវិធីជំនាញមូលដ្ឋាន ឌីជីថល, បញ្ញាសិប្បនិម្មិត (AI), ទស្សនទានស្វ័យប្រវត្តិកម្ម និងរ៉ូបូត (Automation and Robotics) និងជំនាញទន់ ដូចជាការគិតបែបស៊ីជម្រៅ ការទំនាក់ទំនង ការធ្វើការ​ងារជាក្រុម ការគោរពវិន័យ និងការសម្របខ្លួនទៅនឹងបរិស្ថានការងារទៅក្នុងគ្រប់កម្មវិធីសិក្សា។  

ក្រសួងក៏បានកំពុងសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាអនុវត្តសាកល្បងនូវ «គន្លងអប់រំថ្មី» ដោយបានបើកឱ្យមានគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យ ដែលនៅកៀកនឹងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្ម។ បន្ថែមពីនេះ ដើម្បីចូលរួមចំណែកក្នុងការធ្វើបរិវត្តិកម្មកម្លាំងពលកម្មនៅកម្ពុជា ក្រសួងក៏បាន ធ្វើការសិក្សា និងបោះពុម្ពផ្សាយទស្សនវិស័យមុខរបរនិងការងារ និងរបាយការណ៍អង្កេតជាច្រើន និងបន្តពង្រឹងបន្ថែមនូវការអនុវត្តយន្តការ វិសាលភាព និងប្រសិទ្ធភាពការផ្តល់ សេវាមុខរបរ និងការងារ ដើម្បីឆ្លើយតបកាន់តែប្រសើរតាមតម្រូវការទីផ្សារការងារ និងអ្នកប្រើប្រាស់ សេវាការងារ ជាពិសេសតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។  

ជាមួយនឹងការពន្យល់ និងឆ្លើយសំណួរយ៉ាងក្បោះក្បាយពីក្រុមយុវជនទាក់ទងនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី ១ កម្មវិធី TVET និងទីផ្សារការងារ ឯកឧត្តមមានប្រសាសន៍ថា ការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈទាំងនេះគឺដោយសារការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេស ស.ស.យ.ក. ដែលដើរតួនាទីយ៉ាងសំខាន់ និងជាគំរូក្នុងការផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាល និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកបានលើកទឹកចិត្តយុវជន ស.ស.យ.ក. ឱ្យធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET ដ៏មានឥទ្ធិពល និងប្រសិទ្ធភាព ទៅដល់មិត្តភក្តិ បងប្អូន និងយុវជនដទៃទៀត ដើម្បីជួយឱ្យយុវជនកម្ពុជាកាន់តែច្រើនមានឱកាសរៀនជំនាញ មានការងារ និងប្រាក់ចំណូល ដែលរួមចំណែកដល់ការសម្រេចចក្ខុវិស័យដ៏សំខាន់នេះ។

បន្ថែមពីនេះ លោក ហេង សួរ ក៏បានផ្តែផ្តាំយុវជនឱ្យធ្វើការសម្រេចចិត្តនៅក្នុងការសិក្សា ឬជ្រើសរើសជំនាញដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃគ្រួសារនីមួយៗ ស្ថានភាពដែលនៅជុំវិញខ្លួន និងការអប់រំដែលធ្លាប់មាន ប៉ុន្តែសូមកុំធ្វើការសម្រេចចិត្តតាមគ្នា៕  

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com