ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ តំណាងភាគីកម្មករនិយោជិតស្នើតួលេខពី ១៥,៣ដុល្លារ និង៤០,៦ដុល្លារ ហើយតំណាងភាគីនិយោជកស្នើរការក្សាតួលេខ២១០ដុល្លារ
ថ្ងៃទី ៖ 14-09-2026, ដោយ​​ Dara007 , 13 Views
                     
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ តំណាងភាគីកម្មករនិយោជិតស្នើតួលេខចំនួនពី ១៥,៣ដុល្លារ និង៤០,៦ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២១០ដុល្លារ ហើយតំណាងភាគីនិយោជកស្នើរការក្សាតួលេខ២១០ដុល្លារអាមេរិក ដោយភាគីពាក់ព័ន្ធបានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៥ លើកទី២ ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក រួមមាន កិច្ចប្រជុំ ត្រីភាគី ចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ២លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ តំណាងភាគីនិយោជក ចំនួន ១លើក។ ភាគីពាក់ព័ន្ធបានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុង របស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីដំណើររបស់ខ្លួន។

លោកបានបញ្ជាក់ទៀតថា ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីផ្សេងគ្នា ដែលសហជីព ភាគច្រើនស្នើតួលេខកំណើន ១៥,៣ដុល្លារអាមេរិក និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២១០ដុល្លារអាមេរិក។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរការក្សាតួលេខបច្ចុប្បន្ន ២១០ដុល្លារអាមេរិក ពីព្រោះកន្លងទៅនេះតំណាងភាគីនិយោជក បានបន្ថែម ២,៥ដុល្លារអាមេរិក សម្រាប់ជួយ សម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររួចហើយ។

ក្នុងនោះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

សូមបញ្ជាក់ថា ដូចទៅនឹងឆ្នាំមុនៗដែរ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា គឺត្រូវធ្វើបទបង្ហាញដើម្បីឱ្យភាគីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិតឱ្យបានជ្រាប ហើយយោងតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ ភាគីនីមួយៗនឹងវិលត្រឡប់ទៅសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលជំហររបស់ភាគីខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់។

គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ តំណាងភាគីកម្មករនិយោជិតស្នើតួលេខចំនួនពី ១៥,៣ដុល្លារ និង៤០,៦ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២១០ដុល្លារ ហើយតំណាងភាគីនិយោជកស្នើរការក្សាតួលេខ២១០ដុល្លារអាមេរិក ដោយភាគីពាក់ព័ន្ធបានបន្តលើក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com