លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណង លើកស្ទួយវិស័យទេសចរ បរិស្ថាន និងសង្គម ។ ដោយលើកទី១ មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន ការចូលរួម ពីបងប្អូនកីឡាកម៉ូតូត្រៃ កង់បី និងមានការបង្ហាញពី ក្រុមឡាន Off-Road ចូលរួមផងដែរ។
អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានសង្កត់ធ្ងន់ថា កម្មវិធីដំណើរការទៅបាន ដោយមានការចូលរូមសហការឧត្ថម្ភ ពីក្រុមហ៊ុននានាជាច្រើន ដើម្បីលើកកម្ពស់វិស័យកីឡាម៉ូតូត្រៃកម្ពុជាអោយកាន់តែមានភាពរីកចម្រើននិងអភិវឌ្ឍទៅមុខបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ ។
កម្មវិធីមួយនេះ បានការស្នើសុំច្បាប់ពីសហព័ន្ធ និងអាជ្ញាធមូលដ្ឋាន ត្រឹមត្រូវផងដែរ ដើម្បីជាភាពងាយស្រួលក្នុងការប្រព្រឹត្តទៅនៅកម្មវីធីប្រណាំងម៉ូតូត្រៃ និងប្រណាំកង់៣ ពានរង្វាន់ ប្រចាំឆ្នាំ២០២៦នេះ ដំណើរការដោយរលូន និងជោគជ័យ។
នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បី ពានរង្វាន់ ប្រចាំឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នូវទីលានវាលឥន្រ្ទី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៍មានការចូលរួមពី លោក ហែម ដារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ព្រមទាំងអ្នកចូលទស្សនាផ្ទាល់ជាង ១ម៉ឺននាក់ផងដែរ ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បី ពានរង្វាន់ ឆ្នាំ២០២៦ បានធ្វើឡើង កាលពីថ្ងៃទី១១-១២ ខែ កក្កដាឆ្នាំ២០២៦ ក្នុងនោះការប្រណាំងម៉ូតូត្រៃ ការប្រណាំងម៉ូតូកង់៣ ការបង្ហាញShow សត្វឥន្រ្ទី ការបង្ហាញ Stunt Motor រួមទាំងការបង្ហាញ Off-Road Show by BM Team ផងដែរ៕