ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បើកទ្វារស្វាគមន៍ឱ្យសិស្សវិទ្យាល័យមកទស្សនកិច្ច សិក្សាឈ្វែងយល់សក្តានុពលខ្លួនឯង កម្មវិធីបណ្តុះបណ្តាលជំនាញ និងការអនុវត្តជាក់ស្តែង
ថ្ងៃទី ៖ 27-07-2026, ដោយ​​ Dara007 , 9 Views
                     
សៀមរាបៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA បានបើកឱកាសដល់សិស្សវិទ្យាល័យ ស្វាគមន៍ឈ្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំពង់ក្តី និងវិទ្យាល័យ វ៉ារិន ជាង២០០នាក់ បានចុះ ទស្សនកិច្ចសិក្សាមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA ដោយបានមកសិក្សាស្វែងយល់ពីជំនាញបច្ចេកទេសដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល ព្រមទាំងដើរទស្សនាតាមថ្នាក់រៀន រោងជាង គ្រឿងឧបករណ៍បរិក្ខារដែលបម្រើដល់ការរៀន និងបង្រៀនផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការផ្តល់ឱកាសចុះទស្សនកិច្ចបែបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជំរុញឱ្យយុវជនបានស្គាល់កាន់តែច្បាស់ពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាជម្រើសមួយសម្រាប់ការកសាងជំនាញ អាជីព និងចំណូលប្រកបដោយចីរភាព ស្របតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។

លោកថ្លែងថា៖«ទី១គឺជាការផ្តល់ជម្រើសជូនពួកគាត់បន្ថែមទៀត ទី២ គឺឱ្យសិស្សគាត់ដឹងពីសក្តានុពលរបស់ពួកគាត់ ហើយក៏ជាការបង្ហាញ ពួកគាត់ពី សក្តានុពលរបស់ប្រទេសជាតិដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងដែរ» ។

បើតាមលោក ស៊ុន មេសា អំឡុងពេលទស្សនកិច្ចផ្ទាល់នៅសាលាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ សិស្សបានឃើញទាំងឃើញការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យពួកគេមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សាដែលសមស្របនឹងខ្លួនឯង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com