ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស៊ុន ចាន់ថុល៖ មេរិក ដាក់ពន្ធ១០% គឺជាលេសប្រមូលពន្ធ
ថ្ងៃទី ៖ 27-07-2026, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកថា អត្រាចាប់ពី ១០% ដល់១២.៥%នេះអាចជាលេសរបស់អាមេរិក ដើម្បីប្រមូលពន្ធតាមអ្វីដែលខ្លួនចង់បាន ដូចមុនពេលដែលតុលាការកំពូលអាមេរិក បានច្រានចោលការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ។ លោកអះអាងថា កម្ពុជាមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ ហើយក៏មិនបានទិញវត្ថុធាតុដើមពីប្រទេស ដែលប្រើកម្លាំងពលកម្មដោយបង្ខំដែរ។

លោកលើកឧទាហរណ៍ថា សូម្បីតែប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដែលសុទ្ធតែជាប្រទេសមិនប្រើកម្លាំងពលកម្មដោយបង្ខំ ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ពន្ធ ១២.៥% ដែរ។ នេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងស្វែងរកនីតិវិធី ឬលេសផ្សេងៗ តាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដំឡើងពន្ធលើប្រទេសនានា ក្នុងគោលបំណងប្រមូលពន្ធឱ្យបាន ១៩% តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកាដែលបានចុះហត្ថលេខា។

សូមរំលឹកថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រា បានកំណត់បដិកាលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩%។ តែអត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះហើយ លោកដូណាល់ត្រាំបានសម្រេចដាក់ ១០%ទៅលើគ្រប់បណ្តា ប្រទេសទាំងអស់។ ពន្ធនេះត្រូវបាន អនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។ តាមរយៈមាត្រា ៣០១ នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេស ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិតបានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធន ទៅដល់ក្រុមហ៊ុនដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។ ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិក បានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០%ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មី ដែលបានកំណត់ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងត្រូវអនុវត្តពន្ធបដិកា១០% បូក MFN ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com