ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នៅមូលដ្ឋានសង្កាត់ក្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចាប់ផ្ដើមធំក្លិនមិនស្រួលហើយ រឿងល្បែង
ថ្ងៃទី ៖ 20-07-2026, ដោយ​​ admin , 55 Views
                     
ភ្នំពេញ : តាមប្រភពបានអោយដឹងថា នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពេាធិ៍សែនជ័យ រាជធានីភ្នំពេញ មានទីតាំងល្បែងមួយកន្លែងកំពុងចរាចរហើយពេលនេះហាក់ធំក្លិនមិនស្រួល ។

ប្រភពថា ទីតាំងល្បែងនេះ ចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកញៀនល្បែងឡើងវិញហើយ ដោយក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែងរាប់សិបនាក់ និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង និងបង្កផលប៉ះពាល់ពលរដ្ឋជិតខាងជាខ្លាំង។

បើតាមប្រជាពលរដ្ឋនៅតំបន់នោះ សង្ឃឹមលើលោកមេប៉ុស្តិ៍ លោកចៅសង្កាត់ក្រពាំងក្រសាំង នឹងលោកអធិការខណ្ឌពោធិ៍សែនជ័យ មានចំណាត់ការ បើបនល្បែងនៅតែបន្តលេងគគ្រឹកគគ្រេងពេញមូលដ្ឋាន ថ្នាក់ក្រោមមិនអើពើបង្ក្រាប នោះពលរដ្ឋនឹងស្នើសុំ លោកជួន ណារិនមានចំណាត់ការ ។

ប្រភពបន្តទៀតថា មួយរយ:ចុងក្រោយនេះ សមត្ថកិច្ច ខណ្ឌពេាធិ៍សែនជ័យ ហាក់បីកំពុងលេងសើចបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។

ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការបើកភ្លើងខៀវដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជ​រដ្ឋាភិបាល ដែល​មា​នក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈជាសេ​នា​ធិកា បានកំណត់​យន្ត​ការ​ជាក់​លាក់​នៅក្នុង​កម្មវិធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ​ពីមុន​(RPL) ដើម្បី​ឱ្យកា​រវាយ​តម្លៃ​ប្រកប​ដោយ​យុត្តិធម៌ សុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com