ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់បំពេញតួនាទីកាន់តែទូលំទូលាយ ទាំងការងាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសង្គម
ថ្ងៃទី ៖ 07-09-2026, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា អាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់បំពេញតួនាទីកាន់តែទូលំទូលាយ ទាំងការងាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសង្គម ការគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រី និងកុមារ អនាម័យ បរិស្ថាន ដែលធ្វើឱ្យមូលដ្ឋាមានការីកចម្រើនជាខ្លំាង។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សមិទ្ធផលដ៏ត្រចះត្រចង់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាក់ឫសកាន់តែរឹងមាំក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា រយៈពេលជាងពីរទសវត្សរ៍មកនេះ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាតំណាង ការចូលរួម តម្លាភាព គណនេយ្យភាព និងភាពជាម្ចាស់នៅមូលដ្ឋាន។ លោកបានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានបំពេញតួនាទីកាន់តែទូលំទូលាយ ទាំងការងាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសង្គម ការគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រី និងកុមារ អនាម័យ បរិស្ថាន ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មឌីជីថល។

ជាក់ស្តែង រដ្ឋបាលឃុំ-សង្កាត់បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩.៨២៤គម្រោង រួមមាន ការសាងសង់ និងកែលម្អផ្លូវបេតុងជាង ៤.៥២០គីឡូម៉ែត្រ ផ្លូវគ្រួសក្រហមជាង ១១.៤៣៤គីឡូម៉ែត្រ ព្រមទាំងផ្លូវកៅស៊ូ ស្ពានបេតុងខ្នាតតូច ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ បានរួមចំណែកតភ្ជាប់មូលដ្ឋានទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងតំបន់សេដ្ឋកិច្ច កាត់បន្ថយចំណាយ និងពេលវេលាធ្វើដំណើរ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលឃុំ-សង្កាត់បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវារដ្ឋបាល ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ការគាំទ្រជនងាយរងគ្រោះ ការសម្រុះសម្រួលវិវាទ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការប្រើប្រាស់ FMIS Portal ប្រព័ន្ធតាមដានថវិកា និងឧបករណ៍ឌីជីថល បានរួមចំណែកធ្វើទំនើបកម្មរដ្ឋបាល ពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ និងលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រងថវិកា»។

លោកបន្ថែមថា សមិទ្ធផលក្នុងអាណត្តិទី៥នេះ បានបង្ហាញពីការរីកចម្រើននៃសមត្ថភាពរដ្ឋបាលមូលដ្ឋាន ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះមិនត្រឹមតែជាមោទនភាពរបស់រដ្ឋបាលមូលដ្ឋាប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃភាពចាស់ទុំ ការរីកចម្រើន និងការពង្រឹងជាលំដាប់នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនរដ្ឋបាលឃុំ សង្កាត់ទូទាំងប្រទេសមានចំនួនសរុប ១.៦៥២ និងមានសមាជិកក្រុមប្រឹក្សាសរុប ចំនួន ១១.៦២២ រូប ក្នុងនោះស្រីចំនួន ២.៥៩២រូប (ដែលស្មើនឹង២២,៣%) ក្នុងនោះមេឃុំចំនួន ១.៣៨៥រូប ស្រីចំនួន ១៣៩រូប (១០%) ចៅសង្កាត់ចំនួន ២៦៧រូប ស្រីចំនួន ៣៤រូប (១២,៧%)។ រដ្ឋបាលឃុំ សង្កាត់ត្រូវបានផ្តល់ស្វ័យភាព និងធនធានកាន់តែច្រើនឡើង ក្នុងការចាត់ចែង និងគ្រប់គ្រងកិច្ចការរដ្ឋបាល និងការអភិវឌ្ឍនៅមូលដ្ឋាន។ មូលនិធិឃុំ សង្កាត់បានកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណជិត ៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០០២ រហូតដល់ជាង ៣៥០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីឆន្ទៈឥតងាករ៉េរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ទោះបីជាមានសមិទ្ធផលគួរជាទីមោទនៈទាំងនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់នូវភាពចន្លោះប្រហោងមួយចំនួនក្នុងការអនុវត្តជាក់ស្តែង។ បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានការរួមគ្នាបន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការឆ្លើយតប ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវគោលបំណងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com