ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្ត្រីណាដែលគប់គិតគ្នា ប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ដោយគ្មានតម្លាភាព និងគណនេយ្យភាព នឹងត្រូវប្រឈមមុខច្បាប់ធ្ងន់ធ្ងរ
ថ្ងៃទី ៖ 07-09-2026, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ មន្ត្រីណាដែលគប់គិតគ្នា ប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ដោយគ្មានតម្លាភាព និងគណនេយ្យភាព នឹងត្រូវប្រឈមមុខច្បាប់ធ្ងន់ធ្ងរ ខណៈដែលមានភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងនានា ជាពិសេសករណីបង្គោលភ្លើងសូឡាមានតម្លៃរហូតដល់ ៨ លានរៀល ហើយអាចមានតាមបណ្ដាខេត្តជាច្រើនទៀត។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃ និងបង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងអាណត្តិទី៥ នៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ អះអាងថា ក្រសួងមហាផ្ទៃ នឹងចាត់វិធានការទៅលើមន្ត្រីណាដែលគប់គិតគ្នា ប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ដោយគ្មានតម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានេះ លោកបានស្នើលោក លោកជំទាវអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់នេះឲ្យបានល្អប្រសើរ។ ហើយបើសិននៅក្នុងស្ថានភាពបែបនេះទៀត ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានវិធានការទៅលើមន្ត្រីដែលមានការគប់គិតគ្នានេះ។

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

លោកបានគូសបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់បានរីកចម្រើនយ៉ាងឆាប់រហ័សដោយគិតត្រឹមឆ្នាំ២០២៦ នេះ មូលនិធិឃុំ សង្កាត់ បានកើនឡើងរហូតដល់ប្រមាណជាង ៣០០លានដុល្លារ ដែលកើនឡើងជាង ៤១ ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០០២។

លោក បានថ្លែងថា មូលនិធិឃុំ សង្កាត់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ មានទំហំប្រមាណជាង ៨ លានដុល្លារប៉ុណ្ណោះ ដែលជាមធ្យមឃុំ សង្កាត់នីមួយៗទទួលលបានថវិកាប្រមាណតែ៥ពាន់ដុល្លារ។ ប៉ុន្តែដោយសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចផ្តល់មូលនិធិបន្ថែមដល់ជាង ៣៥០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥ ដោយរួមបញ្ចូលទាំងការបន្ថែម ១% នៃចំណូលចរន្តថវិកាជាតិ និងពន្ធចែករំលែក ៦% ពីរដ្ឋបាលរាជធានី ខេត្ត។

បើគិតជាមធ្យមភាគ ឃុំ សង្កាត់នីមួយៗទទួលបានប្រមាណជាង ២០ ម៉ឺនដុល្លារ ដែលជាការកើនឡើងជាង ៤១ ដង បើប្រៀបធៀបទៅនឹងមធ្យមភាគដែលឃុំ សង្កាត់ទទួលបានក្នុងឆ្នាំ២០០២៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com