ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-កូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន
ថ្ងៃទី ៖ 07-09-2026, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងកងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េបានរួមគ្នា បានបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងលោក Cho Yoon Min អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត នៃកងឆ្មាំសមុទ្រកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាសក្ខីភាពដ៏សំខាន់មួយ ក្នុងការបង្ហាញពី ឆន្ទៈ និងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងសម្របសម្រួលការងារឱ្យកាន់តែជិតស្និទ្ធ ឈានទៅមុខកាន់តែរឹងមាំ សម្រេចបាននូវគោលដៅរួមក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងថា ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងពិនិត្យមើលទម្រង់និងខ្លឹមសារនៃ MOU ដើម្បីជួយគ្នាទៅវិញទៅមកពាក់ព័ន្ធការបង្ក្រាបបទល្មើសគ្រឿងញៀន។

លោកគូសបញ្ជាក់ថា ជាក់ស្តែងប្រទេសកូរ៉េក៏ប្រឈមទៅនឹងបញ្ហាគ្រឿងញៀនខ្លាំងក្លាជាពិសេស គឺការលួចលាក់ដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវសមុទ្រទាំងក្នុងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ហេតុនេះហើយបានជាកូរ៉េបង្កើនការយកចិត្តទុកដាក់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com