ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ករណីប៉ុនប៉ងលួច និងប្រើប្រាស់សារធាតុញៀន
ថ្ងៃទី ៖ 20-07-2026, ដោយ​​ Dara007 , 49 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ករណីប៉ុនប៉ងលួច និងប្រើប្រាស់សារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្តឹងរាយការណ៍របស់ឈ្មោះ គយ ម៉េងហូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ស្តីពីករណីប៉ុនប៉ងលួច ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កដោយជនសង្ស័យចំនួន០២នាក់ ត្រូវបានសន្តិសុខយាមនៅក្រុមហ៊ុនខាងលើ ធ្វើការឃាត់ខ្លួនបាន ខណៈពេលដែលជនសង្ស័យទាំង០២នាក់ ៖ ១.ឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ, ២.ឈ្មោះ ភាព ផាត ភេទប្រុស អាយុ២៧ឆ្នាំ ឆ្នាំ បានចូលទៅក្នុងអគាររបស់ក្រុមហ៊ុនខាងលើ ហើយធ្វើសកម្មភាពលួចសម្ភារៈ។     

ក្រោយទទួលសេចក្ដីរាយការណ៍ខាងលើ លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងមធ្យោយបាយប្រព្រឹត្តបទល្មើស ម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ខ្មៅលាយពណ៌ក្រហម គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។   

លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន។     ដោយផ្អែកលេីចម្លេីយសារភាពរួមនឹងសកម្មភាពជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។    

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជ​រដ្ឋាភិបាល ដែល​មា​នក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈជាសេ​នា​ធិកា បានកំណត់​យន្ត​ការ​ជាក់​លាក់​នៅក្នុង​កម្មវិធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ​ពីមុន​(RPL) ដើម្បី​ឱ្យកា​រវាយ​តម្លៃ​ប្រកប​ដោយ​យុត្តិធម៌ សុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com