ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ឡាយ សំកុល កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នៅខែសីហា
ថ្ងៃទី ៖ 07-09-2026, ដោយ​​ Dara007 , 34 Views
                     
ភ្នំពេញៈ លោក ឡាយ សំកុល កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសហការីទាំងអស់ ដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នៅខែសីហា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ឱ្យឃើញពីសមត្ថភាព ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានចាប់ពីប្រធាននាយកដ្ឋានឡើង នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភាបានសម្រេចបាននូវការរៀបចំព្រឹត្តិការណ៍ និងកិច្ចសំខាន់ៗ មានដូចខាងក្រោម៖ ១-ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ២-រៀបចំប្រកបដោយភាពជោគជ័យនូវសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីថ្ងៃទី២៦-២៨ ខែសីហា ថ្មីៗនេះដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ការណ៍នេះ បានបញ្ជាក់ឱ្យឃើញពីសមត្ថភាព ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ។ ជាមួយគ្នានោះផងដែរ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសហការីទាំងអស់ ដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។

បន្ថែមទៀត លោក បានលើកឡើងនូវទិសដៅការងារបន្ត ដូចខាងក្រោម៖ ១-ការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅក្រៅប្រទេស និងចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (153rd IPU Assembly)។ ២-ការត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com