Campst Asia
CAMPOST
  • ដំណឹងសំខាន់ៗ
  • ព្រឹត្តិការណ៍នយោបាយ
  • សន្តិសុខ-សង្គម
  • សេដ្ឋកិច្ច
  • ទេសចរណ៍
  • វិដេអូរ
  ព័ត៍មានថ្មីៗ
នាវាទេសចរណ៍អន្តរជាតិ ដឹកអ្នកទេសចរជិត១ពាន់នាក់ ចូលទស្សនាកម្ពុជា
ភ្នំពេញៈ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន (VIKING ORION) សញ្ជាតិ NORWAY បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 24 Views

ក្រសួងសាធារណការ ប្រកាសអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ថ្មី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ថ្មី រឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ធានានូវសុវត្ថិភាពចរាចរណ៍ និងពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 34 Views

ខែតុលា គ្រោះអគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋជាង៣០ខ្នង និងទ្រព្យសម្បត្តិផ្សេងៗទៀត
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា បានថយចុះចំនួន ៦ករណី និងការឆាបឆេះផ្ទះពលរដ្ឋថយចុះចំនួន ៦ខ្នង។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 29 Views

ឡានដឹកសិស្សសាលាប៊ែលធី ១គ្រឿង ធ្លាក់ចូលស្រះទឹកបណ្ដាលឱ្យសិស្ស ៣នាក់បានស្លាប់ ខណៈសិស្សច្រើននាក់ទៀតកំពុងជួយសង្គ្រោះ
កណ្ដាលៈ រថយន្ដដឹកសិស្សសាលាប៊ែលធី១គ្រឿងបើក រ៉េចង្កូតធ្លាក់ចូលស្រះទឹកមួយកន្លែង ស្ថិតនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមព័ត៌មានបឋមដែលទទួលបាន រថយន្ដដឹកសិស្សនោះ គឺជារថយន្ដរបស់ សាលាប៊ែលធី និងមានសិស្សនៅក្នុងរថយន្ដ ២០នាក់ តាមសេចក្ដីរាយការណ៍បឋម មកដល់ពេលនេះ មានសិស្ស ៣នាក់បានបាត់បង់ជីវិត ខណៈសិស្សច្រើននាក់ ទៀតកំពុងជួយសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្ត​ ត្រូវបានឃាត់ខ្លួន៕
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 18 Views

ជនជាតិឥណ្ឌូនេស៊ី ៤៥នាក់ ពាក់ព័ន្ធOnline Scams ត្រូវបណ្ដេញចេញពីកម្ពុជា
​ភ្នំពេញៈ កាលពីថ្ងៃទី៨-៩ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៤៥នាក់ (ស្រី០៧នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 34 Views

នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ
កំពង់ស្ពឺៈ នាយករដ្ឋមន្ត្រី ថ្លែងថា ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីកសាងខ្លួនយើងឱ្យក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ, ទាំងកម្លាំងកាយ ចិត្ត និងស្មារតី, ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ, សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 | 45 Views

សម្ដេចធិបតី៖ យុវជនឆ្លងកាត់កាតព្វកិច្ចយោធា នឹងក្លាយជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត និងមានស្មារតីស្រឡាញ់ជាតិ
កំពង់ស្ពឺៈ សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា យុវជនឆ្លងកាត់កាតព្វកិច្ចយោធា នឹងក្លាយជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត និងមានស្មារតីស្រឡាញ់ជាតិ ដើម្បីទទួលបានឱកាសហ្វឹកហ្វឺនបំពេញសមត្ថភាពជំនាញ ទាំងជំនាញកងទ័ព បច្ចេកវិទ្យា និងជំនាញផ្សេងៗទៀត។
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 | 62 Views

នាយករដ្ឋមន្រ្ដី អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកោះឆ្នេរ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ស្ថិតនៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកោះឆ្នេរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីបានរៀបចំសេចក្តីជូនដំណឹងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមកទទួល និងដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្តនៅតាមគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង ស្រុក ខណ្ឌ ជាលទ្ធផល បានទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់បងប្អូនប្រជាពលរដ្ឋ ចំនួន១៤,៦៤៦នាក់ (ស្រីចំនួន២,៤១៧នាក់) ។
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 | 42 Views

ជនជាតិចិន ១៦៣នាក់ ពាក់ព័ន្ធនឹងOnline Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញៈ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ១៦៣នាក់ (ស្រី ០៥នាក់) ដែលពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ លួចឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 | 53 Views

សម្ដេចតេជោ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន ​សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 | 43 Views

ប្រធានាធិបតីបារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ' តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី ២០។
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 | 28 Views

ជនជាតិឥណ្ឌូនេស៊ី ៣២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញៈ នៅថ្ងៃទី៤និងទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៣៧នាក់ (ស្រី៧នាក់) ដែលពាក់ព័ន្ធ បទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ថ្ងៃទី ៖ 08-11-2026, ដោយ​​ Dara007 | 57 Views

សម្តេចធិបតី ៖កម្ពុជាត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងកាន់តែប្រសើរឡើងថែមទៀត សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ
ភ្នំពេញៈ សម្តេចធិបតីថ្លែងថា កម្ពុជាត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងកាន់តែប្រសើរឡើងថែមទៀត សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ ខណៈដែកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ ២០២៩ (Asian Youth Para Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១។ការថ្លែងរបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីបើកផ្លូវការ ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦» ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ដែលទាំងអស់គ្នាប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡាគឺជាស្ពាន ភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 | 74 Views

សម្ដេចធិបតី ប្រកួតកីឡាជាតិ គឺជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល
ភ្នំពេញៈ សម្ដេចធិបតី ប្រកួតកីឡាជាតិ គឺជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល ហើយកីឡាគឺជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូរប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។ការថ្លែងរបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីបើកផ្លូវការ ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦» ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ដែលទាំងអស់គ្នាប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡាគឺជាស្ពាន ភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 | 65 Views

សម្ដេចធិបតី៖ កីឡាគឺជាមធ្យោបាយដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់សុខភាពការគោរពវិន័យ និងចេះក្រោកឈរឡើងវិញនៅពេលបរាជ័យ
ភ្នំពេញៈ សម្ដេចធិបតីថ្លែងថា កីឡាគឺជាមធ្យោបាយដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់សុខភាពការគោរពវិន័យ និងចេះក្រោកឈរឡើងវិញនៅពេលបរាជ័យ ដើម្បីផ្តល់ឱកាសឱ្យមនុស្សគ្រប់រូបអាចអភិវឌ្ឍន៍សមត្ថភាព បញ្ចេញទេពកោសល្យ និងចូលរួមសកម្មភាពក្នុងសង្គមបានពេញលេញ។
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 | 58 Views

  ផ្សព្វផ្សាយពាណិជ្ជកម្ម
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
campost.asia