ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្ដេចធិបតី៖ កីឡាគឺជាមធ្យោបាយដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់សុខភាពការគោរពវិន័យ និងចេះក្រោកឈរឡើងវិញនៅពេលបរាជ័យ
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ សម្ដេចធិបតីថ្លែងថា កីឡាគឺជាមធ្យោបាយដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់សុខភាពការគោរពវិន័យ និងចេះក្រោកឈរឡើងវិញនៅពេលបរាជ័យ ដើម្បីផ្តល់ឱកាសឱ្យមនុស្សគ្រប់រូបអាចអភិវឌ្ឍន៍សមត្ថភាព បញ្ចេញទេពកោសល្យ និងចូលរួមសកម្មភាពក្នុងសង្គមបានពេញលេញ។

ការថ្លែងរបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីបើកផ្លូវការ ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦» ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ដែលទាំងអស់គ្នាប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡាគឺជាស្ពាន ភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡា មិនមែនគ្រាន់តែជាការប្រកួតប្រជែងនោះទេ កីឡា ជាមធ្យោបាយកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំការគោរពវិន័យ ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ សម្តេចធិបតីបញ្ជាក់ថា កីឡាជា ក៏ជាសាលារៀនអប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូរប្រគួត ទទួលលទ្ធផល និងចេះក្រោកឈរឡើងវិញនៅពេលទទួលបរាជ័យ។

សម្ដេចធិបតី សូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងសហគមន៍ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូបអាចអភិវឌ្ឍន៍សមត្ថភាព បញ្ចេញទេពកោសល្យ និងចូលរួមសកម្មភាពក្នុងសង្គមបានពេញលេញផងដែរ»។

ក្នុងឱកាសនេះ សម្តេចធិបតី គូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦»នេះ គឺក្នុងបំណង ត្រៀមលក្ខណៈសម្បត្ដិឱ្យបានរួចរាល់ និងកាន់តែប្រសើឡើងថែមទៀត សម្រាប់ចូលរួមកីឡាអន្ដរជាតិនាពេលខាងមុខ។ ពិសេសរាជរដ្ឋាភិបាលរាជរដ្ឋាភិបាលដាក់ចេញនូវចក្ខុវិស័យច្បាស់សាល់ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ នៅឆ្នាំ២០២៨ (23rd AUG), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅឆ្នាំ២០២៩ ការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០៣១ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com