ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
នាវាទេសចរណ៍អន្តរជាតិ ដឹកអ្នកទេសចរជិត១ពាន់នាក់ ចូលទស្សនាកម្ពុជា
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 , 23 Views
                     
ភ្នំពេញៈ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន (VIKING ORION) សញ្ជាតិ NORWAY បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន នេះ មានប្រវែងបណ្តោយ២២៨,៣០ ម៉ែត្រ , ប្រវែងទទឹង ២៨,៨០ ម៉ែត្រ , ជម្រៅទឹក -៦,៨០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៥ នាក់ (ស្រី ១១១ នាក់) មាន ៣៤ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៨៨៨ នាក់ (ស្រី ៤៧០ នាក់) មាន១៤សញ្ជាតិ។

សញ្ជាតិ ដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន៧៣៦ នាក់ (ស្រី ៣៩៣ នាក់) ។ នាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅប្រទេសថៃ នាវេលាម៉ោង២រសៀល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com