របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីការឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងហេតុការណ៍អគ្គិភ័យនោះ ក៏បានបណ្ដាលឱ្យឆាបឆេះទ្រព្យសម្បត្តិផ្សេងទៀត រួមមាន រោងចក្រ២ខ្នង អគារ២ តូបលក់ដូរ២តូប រថយន្ត៣គ្រឿង រថយន្តដឹកចំបើង១គ្រឿង និងបន្ទប់១បន្ទប់។
ករណីគ្រោះអគ្គិភ័យខែតុលានោះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ រតនគីរី ត្បូងឃ្មុំ និងខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍បានលម្អិត។
ប្រសិនបើមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង ប្រជាពលរដ្ឋឱ្យប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទាក់ទងមកកាន់លេខទូរស័ព្ទ ១១៨ ឬតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) លេខ ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕