នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ
កំពង់ស្ពឺៈ នាយករដ្ឋមន្ត្រី ថ្លែងថា ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីកសាងខ្លួនយើងឱ្យក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ, ទាំងកម្លាំងកាយ ចិត្ត និងស្មារតី, ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ, សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។
ថ្ងៃទី ៖ 09-11-2026, ដោយ Dara007 | 45 Views
|
|
|
នាយករដ្ឋមន្រ្ដី អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកោះឆ្នេរ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ស្ថិតនៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកោះឆ្នេរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីបានរៀបចំសេចក្តីជូនដំណឹងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមកទទួល និងដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្តនៅតាមគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង ស្រុក ខណ្ឌ ជាលទ្ធផល បានទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់បងប្អូនប្រជាពលរដ្ឋ ចំនួន១៤,៦៤៦នាក់ (ស្រីចំនួន២,៤១៧នាក់) ។
ថ្ងៃទី ៖ 09-11-2026, ដោយ Dara007 | 42 Views
|
ជនជាតិចិន ១៦៣នាក់ ពាក់ព័ន្ធនឹងOnline Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញៈ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ១៦៣នាក់ (ស្រី ០៥នាក់) ដែលពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ លួចឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ថ្ងៃទី ៖ 09-11-2026, ដោយ Dara007 | 53 Views
|
សម្ដេចតេជោ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ថ្ងៃទី ៖ 09-11-2026, ដោយ Dara007 | 43 Views
|