ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួនជូនដល់ លោក ជឿន ចន្ថា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ....
ថ្ងៃទី ៖ 10-05-2025, ដោយ​​ admin , 56 Views
                     
កំពង់ស្ពឺ : លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ លោក ជឿន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ដោយបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៨នឹង០០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ២០២៥ នៅលើផ្លូវជាតិលេខ ៤៤ ចំណុចភ្នំតូច ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៨៣-៨៤។

គួររំលឹកផងដែរថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដឹកនាំដោយ លោក ម៉េង ស្រ៊ុន ជាប្រធាន បានសម្របសម្រួលជាមួយឡានសង្រ្គោះបន្ទាន់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗតែម្តង នៅពេលព្រឹកថ្ងៃទី៨ដោយមើលឃើញពីស្ថានភាពអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរក្រុមការងារក៏បានសម្របសម្រួលបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃភ្លាមតែម្តង ។

ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ លោក ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំង បានឧបត្ថម្ភវថវិកាចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីចំនួន០១កេស,ទឹកផ្លែឈើចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស ។

ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ បន្តតាមដាន និងជួយយកចិត្តទុកដាក់មើលថែ ស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការភ្លាមៗជាបន្ទាន់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឥណ្ឌូនេស៊ី កំពុងសិក្សាជើងហោះមកខេត្ដសៀមរាបនៅកម្ពុជាដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com