ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស្វាយ ស៊ីថា ណែនាំឱ្យមន្ត្រីថ្នាក់ក្រោមជាតិបង្កើនការតាមដាន ស្រាវជ្រាវ ការឆ្លើយតប ផលិតមាតិកា ទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា
ថ្ងៃទី ៖ 12-05-2025, ដោយ​​ Dara007 , 46 Views
                     
តាកែវៈ លោក ស្វាយ ស៊ីថា បានណែនាំឱ្យមន្ត្រីថ្នាក់ក្រោមជាតិបង្កើនការតាមដាន ស្រាវជ្រាវ ការឆ្លើយតប ផលិតមាតិកា ទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា ដើម្បីបន្តរួមចំណែកក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិបានស្ថិតស្ថេរយូរអង្វែង ។

ថ្លែងក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងយុគសម័យឌីជីថល » ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុកការងារព័ត៌គ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព បង្កើនការតាមដាន ស្រាវជ្រាវ ការឆ្លើយតប ផលិតមាតិកា ស្របតាមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដែលជាការអនុវត្តតាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្ម ដោយត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយ ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។

ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ។ ដូចនេះ ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងការកើនឡើងនៃព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI។

បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់ថ្នាក់ត្រូវខិតខំពង្រឹងការចងក្រងបណ្តាញធ្វើការងាររួមគ្នានិងត្រូវប្រគល់ភារកិច្ចឱ្យច្បាស់លាស់ ជាពិសេសត្រូវមានកិច្ចសហការឱ្យបានស្អិតរមួតជាមួយក្រុមការងារចុះមូលដ្ឋាន គ្រប់កំរិត ក្នុងន័យ « ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន ) សំដៅធានាបាននូវកម្លាំងសរុប មធ្យោបាយសរុប និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា «ការប្រើប្រាស់កម្លាំងសរុបនៃមន្ត្រីទទួលបន្ទុកការងារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន »។

លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនិងសក្តានុពលជាច្រើនក្នុងខេត្ត ជាពិសេសការអភិវឌ្ឍរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សេដ្ឋកិច្ច សង្គម ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទទួលបន្ទុកព័ត៌មានក្នុងខេត្តដើម្បីឆ្លើយតបបានលឿនរហ័ស ទប់ស្កាត់ និងបន្សាបបានទាន់ពេលវេលានូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ក៏ដូចជាការចូលរួមធ្វើការយ៉ាងសកម្មក្នុងការការពារនូវសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្តឱ្យបានគង់វង្ស ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ផ្លាកលេខពិសេសផ្ទាល់ខ្លួន(ផ្លាកលេខកម្ពុជា) មានសម្រាប់ម៉ូតូហើយ ដើម្បីផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិផង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com