ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហ៊ុន ម៉ានី៖ម្លប់សុខសន្តិភាព បានធ្វើឱ្យខេត្តដែលរ៉ាំរ៉ៃដោយសង្គ្រាមមានការជួបជុំ និងការអភិវឌ្ឍន៍
ថ្ងៃទី ៖ 09-05-2025, ដោយ​​ Dara007 , 31 Views
                     
កំពង់ស្ពឺៈ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកឡើងថា សុខសន្តិភាពបានធ្វើឱ្យខេត្តមួយដែលរ៉ាំរ៉ៃដោយសង្គ្រាមអូសបន្លាយមានការជួបជុំនិងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកើតឡើងនៅគ្រប់ទីជនបទ។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តវរបព្វតារាម ហៅវត្តភ្នំព្រះតំលៃជាង៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ លោក ហ៊ុន ម៉ានី បានរំឭកឡើងវិញថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលរងការប្រទាញប្រទង់គ្នាដោយចុងអាវុធ សង្គ្រាមបានអូសបន្លាយជាយូរឆ្នាំ ធ្វើឱ្យខេត្តគ្មានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋគ្មានឱកាសក្នុងការរកស៊ីទទួលទាន។តែក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នខេត្តនេះបានក្លាយជាកូនក្រមុំដ៏មានប្រជាប្រិយភាពនិងជាទីទាក់ទាញនៃអ្នកវិនិយោគបរទេស។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នខេត្តកំពង់ស្ពឺបាននិងកំពុងប្រែមុខមាត់ ការអភិវឌ្ឍន៍មានគ្រប់ទីកន្លែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានកើតឡើង ទីប្រជុំជនត្រូវបានរុញគៀកទៅទីជនបទ គ្រឹះស្ថានសិក្សាគ្រប់កម្រិត មណ្ឌលសុខភាពត្រូវបានរុញដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ។ពលរដ្ឋទាំងអស់ត្រូវបានធានាជីវភាពរស់នៅតាមរយៈការកើតយ៉ាងគំហុកនូវវិស័យរោងចក្រ សហគ្រាសដែលគិតមកដល់សព្វថ្ងៃមានប្រមាណជិត៤០០រោងចក្រ សហគ្រាសនៅទូទាំងខេត្ត។ទន្ទឹមនោះ វិស័យទេសចរណ៍ក៏បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមគោលដៅទេសចរណ៍ផងដែរ គ្រាដែលរាជរដ្ឋាភិបាល អាជ្ញាធរខេត្តនិងមន្ទីរជំនាញ ភាគីពាក់ព័ន្ធបាននិងកំពុងរៀបចំរបៀបរៀបរយ សណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ទាំងអស់នោះឱ្យក្លាយទៅជាទីកន្លែងចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

លើកឡើងនៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនបោះបង់ការសិក្សាឬគ្មានលទ្ធភាពបន្តការសិក្សាឱ្យចូលទៅរៀនបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសដែល រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសឱ្យបានចូលរៀនចាប់យកបច្ចេកទេសដោយមិនគិតថ្លៃដើម្បីមានលទ្ធភាពឈោងចាប់យកជំនាញមួយដែលច្បាស់លាស់។ហើយក្នុងនោះចំពោះសិស្សដែលមានលទ្ធភាពខ្វះខាត រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភបន្ថែមដើម្បីសម្រួលដល់ការរៀនសូត្រផងដែរ ហើយជាគោលការណ៍គឺរាជរដ្ឋាភិបាលកម្ពុជាបណ្តុះកម្មករជំនាញឱ្យបាន១លាន៥សែននាក់សម្រាប់អាណត្តិទី៦នេះ ដើម្បីបំពេញបន្ថែមទៅតាមតម្រូវការរបស់អ្នកវិនិយោគិន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឥណ្ឌូនេស៊ី កំពុងសិក្សាជើងហោះមកខេត្ដសៀមរាបនៅកម្ពុជាដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com