កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពិនិត្យសុខភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន
ថ្ងៃទី ៖ 09-05-2025, ដោយ Dara007 , 36 Views
បន្ទាយមានជ័យៈ ដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ផ្តោតសំខាន់ទៅលេីសុខភាពរបស់កម្លាំងអាវុធហត្ថក្រោមឱវាទ ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានធ្វើការពិនិត្យសុខភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធអាវុធហត្ថខេត្ត ដើម្បីតាមដានសុខភាព និងធ្វេីការព្យាបាលជូនអាវុធហត្ថដែលមានបញ្ហាសុខភាពផងដែរ៕
|