ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា
ថ្ងៃទី ៖ 18-11-2026, ដោយ​​ Dara007 , 14 Views
                     
ភ្នំពេញៈ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ សម្ដែងការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព លោក Datuk Nur Jazlan bin Tan Sri Mohamed អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ រវាងម៉ាឡេស៊ី និងកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកក៏បានបន្ថែមថា ដោយឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត, លោក​សង្ឃឹមថាប្រទេសទាំងពីរ​ នឹងរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, លោកបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិនម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។

សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជ​រដ្ឋាភិបាល​ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។ ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចធិបតីក៏បានគូសរំលេចថា កម្ពុជា ម៉ាឡេស៊ី នៅមានកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញការបង្កើតឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានាដល់ការរក្សាបាននូវសន្តិសុខស្បៀង។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ សម្ដែងការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com