ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សហជីពកម្ពុជា-ចិន រួមគ្នាអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ
ថ្ងៃទី ៖ 18-11-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ សហជីពកម្ពុជា-ចិន រួមគ្នាអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ឱ្យកាន់តែរីកចម្រើន។

ក្នុងជឱនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អ៊ូ ឈួនហ័រ (Wu Chuanhua) នាយករងនៃមជ្ឈមណ្ឌលកម្មករចិនសម្រាប់ទំនាក់ទំនងអន្តរជាតិ (CWCIE) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហជីពកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា ការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពសហជីព និងកម្លាំងពលកម្ម ព្រមទាំងជំរុញការសម្របសម្រួល និងការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងមជ្ឈមណ្ឌល CWCIE ដែលជាផ្នែកមួយចំណុះឱ្យសហជីពទូទាំងប្រទេសចិន (ACFTU) ដែលមានសមាជិកជាង ៣០០លាននាក់។

ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពដ៏ល្អ និងរឹងមាំជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន។ ឯកឧត្តមបានកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងការវិនិយោគ និងការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិនលើការស្រាវជ្រាវ ការបណ្តុះបណ្តាល និងមធ្យោបាយទំនាក់ទំនង ព្រមទាំងបានស្នើឱ្យបន្តផ្តល់ការគាំទ្របន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិនចិន។

លោកក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងទំនាក់ទំនងរវាងសហជីពកម្ពុជា និងចិន ខណៈដែលកម្លាំងពលកម្មកម្ពុជាមួយចំនួនធំកំពុងបម្រើការ

ងារនៅក្នុងក្រុមហ៊ុនដែលមានទុនវិនិយោគចិន ជាពិសេសក្នុងវិស័យវាយនភណ្ឌ។  លោកបានមានប្រសាសន៍ថា ការបន្តទទួលបានការគាំទ្រពីសហជីពចិន និងការចែករំលែកបទពិសោធនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបើកឱកាសឱ្យសហជីពកម្ពុជាទៅធ្វើទស្សនកិច្ចនៅចិន និងពង្រីកទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសហជីពចិន។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពសហជីពកម្ពុជា និងទទួលបានការគាំទ្រកាន់តែច្រើនពីបងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ ក្រសួងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងសហជីពកម្ពុជា និងចិនកាន់តែរលូន និងជិតស្និទ្ធ។

លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងអាចចែករំលែកព័ត៌មានកាន់តែទូលំទូលាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោក អ៊ូ ឈួនហ័រ បានកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយ និងការគិតគូរប្រកបដោយភាពឯករាជ្យរបស់លោករដ្ឋមន្ត្រី។

លោកបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក គឺការតភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហជីពនៃប្រទេសទាំងពីរ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍជំនាញ និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ការពង្រឹងភាពជាដៃគូរវាងសហជីពនិងសហជីព គឺជាកិច្ចការដែលចាំបាច់ត្រូវជំរុញបន្ថែម ដែលស្របគ្នានឹងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ឱ្យកាន់តែរីកចម្រើនផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ សម្ដែងការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com