ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ៥០នាក់ និងរងរបួសជាង១២០នាក់
ថ្ងៃទី ៖ 13-11-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៧៥ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ៥០នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ១២៦នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍ឱ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ដោយមានរហូតដល់៤០ លើ៧៥ករណី ខណៈមូលហេតុចម្បង រួមមាន ការបើកបរលើសល្បឿនកំណត់ចំនួន ៤០ករណី មិនគោរពសិទ្ធិចំនួន ៩ករណី ស្រវឹង ៨ករណី មិនប្រកាន់ស្ដាំ ៨ករណី ប្រជែងចំនួន ៦ករណី បត់មិនប្រយ័ត្ន ៣ករណី និងមិនគោរពសញ្ញាចរាចរណ៍ ១ករណី។

គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។

កាលពីខែតុលា មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន ២១៩ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ១៤៧នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៣៨៣នាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com