ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ប្រាក់ សុខុន៖ សន្តិភាព មិនមែនគ្រាន់តែអវត្តមាននៃសង្គ្រាមទេ តែសន្តិភាព ក៏ពឹងផ្អែកលើទំនុកចិត្តដែរ
ថ្ងៃទី ៖ 14-11-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា សន្តិភាព មិនមែនគ្រាន់តែជាការអវត្តមាន នៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពក៏ពឹងផ្អែកលើទំនុកចិត្ត ចំពោះស្ថាប័ន ការអប់រំ និងឱកាសអនាគត ដែលផ្តល់ជូនប្រជាជន ជាពិសេសស្ត្រី និងយុវជនផងដែរ ។

ថ្លែងក្នុងឱកាសបើកសម័យប្រជុំ លើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៦នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា គ្មាននរណាម្នាក់ខ្លាំងជាងគេរហូត គ្រប់រដូវកាលនោះទេ។ ដូច្នេះ សន្តិភាព មិនអាចពឹងផ្អែក តែលើទំនាក់ទំនង នៃអំណាច ឬកម្លាំងនោះឡើយ។

ជាមួយគ្នានេះ លោក បានសង្កត់ធ្ងន់ថា សន្តិភាព ត្រូវឈរលើមូលដ្ឋាន នៃច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ ក៏ដូចជាការដោះស្រាយវិវាទដោយសន្តិវិធី។ នេះគឺជាគោលការណ៍ ដែលអាចការពារប្រទេសធំ ក៏ដូចជាប្រទេសតូច ដោយមិនប្រកាន់ថា ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកអះអាងថា សន្តិភាព មិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមប៉ុណ្ណោះទេ។

សន្តិភាព ក៏ពឹងផ្អែកលើទំនុកចិត្តចំពោះស្ថាប័ន ការអប់រំ និងឱកាសអនាគត ដែលផ្តល់ជូនប្រជាជនរបស់យើង ជាពិសេសស្ត្រី និងយុវជនផងដែរ។

បន្ថែមលើនេះ លោក បានគូសបញ្ជាក់ទៀតថា វិបុលភាពប្រកបដោយចីរភាព មិនអាចកើតមានឡើង ដោយគ្មានសន្តិភាព ហើយសន្តិភាពពិតប្រាកដ ក៏មិនអាចមានឡើង ដោយគ្មានការអភិវឌ្ឍ និងសាមគ្គីភាពនោះដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com