ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ខែតុលា គ្រោះអគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋជាង៣០ខ្នង និងទ្រព្យសម្បត្តិផ្សេងៗទៀត
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា បានថយចុះចំនួន ៦ករណី និងការឆាបឆេះផ្ទះពលរដ្ឋថយចុះចំនួន ៦ខ្នង។

របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីការឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងហេតុការណ៍អគ្គិភ័យនោះ ក៏បានបណ្ដាលឱ្យឆាបឆេះទ្រព្យសម្បត្តិផ្សេងទៀត រួមមាន រោងចក្រ២ខ្នង អគារ២ តូបលក់ដូរ២តូប រថយន្ត៣គ្រឿង រថយន្តដឹកចំបើង១គ្រឿង និងបន្ទប់១បន្ទប់។

ករណីគ្រោះអគ្គិភ័យខែតុលានោះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ រតនគីរី ត្បូងឃ្មុំ និងខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍បានលម្អិត។

ប្រសិនបើមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង ប្រជាពលរដ្ឋឱ្យប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទាក់ទងមកកាន់លេខទូរស័ព្ទ ១១៨ ឬតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) លេខ ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន (VIKING ORION) សញ្ជាតិ NORWAY បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com