ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំឱ្យពង្រឹងការងារគ្រប់គ្រងទឹក និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ
ថ្ងៃទី ៖ 25-09-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យមន្ត្រីក្រោមឱវាទ បន្តយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងធនធានទឹក និងបង្កើនវិធានការឆ្លើយតប ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត ចាប់ពីតំបន់កំពង់ទួលទំនប់៧មករា ប្រឡាយ៧៨ ទន្លេបាទី រហូតដល់តំបន់ព្រែកគង់ ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែង ស្ថានភាពមកដល់ពេលបច្ចុប្បន្ននេះមិនមានហានិភ័យលិចទឹកដោយសារទឹកជំនន់នោះទេនៅតំបន់រណបជុំវិញរាជធានីភ្នំពេញ តែទោះជាយ៉ាងណា ក៏ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គួរបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជានិច្ចគ្រប់កាលៈទេសៈ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៅតាមមុខព្រួញ និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ បន្តបង្កើនការយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពធាតុអាកាស ព័ត៌មានពីបរិមាណទឹកភ្លៀង កម្ពស់ទឹក និងធារទឹក រវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការងារគ្រប់គ្រងទឹក និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិនានា។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសប្រទេសកម្ពុជា ដែលបាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចដែលបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈសម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំព ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com