ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាការងាររវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្តកណ្តាល នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះលោក បានគូសបញ្ជាក់ថា គណៈកម្មការនយោបាយនៃមហាសន្និបាតសភាប្រើភាសាបារាំង (APF) បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ គាំទ្រនិងគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពដែនដីរបស់កម្ពុជា ក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ។
លោកសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យធំ និងជាការផ្តល់យុត្តិធម៌ដ៏ពិតប្រាកដដល់កម្ពុជា ដែលធ្លាប់រងការរំលោភបំពាន។
ទន្ទឹមនឹងការរំលេចនូវសមិទ្ធផលការទូតដ៏ឆ្នើមនេះ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ថ្នាក់ដឹកនាំជានារីនៅថ្នាក់មូលដ្ឋាន ដោយបានប្រសាសន៍ថា៖ «សេវាសាធារណៈគឺជាប្រយោជន៍ប្រជាជន ហើយប្រជាជនវាយតម្លៃខ្ពស់ចំពោះមន្ត្រី នៅពេលដែលការផ្តល់សេវារហ័ស តម្លាភាព និងត្រឹមត្រូវ»។
លោក បន្ថែមថា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតួអង្គស្នូលសំខាន់ក្នុងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងពិការ»៕