|
អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើស Online Scamsមួយទីតាំង និងឃាត់ខ្លួនមនុស្សបានចំនួន០២នាក់
ថ្ងៃទី ៖ 26-08-2026, ដោយ Dara007 , 36 Views
បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
លោកវរសេនីយ៍ទោជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្កែមអនឡាញ មួយកន្លែង ស្ថិតនៅភូមិ/ឃុំ /ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន ០២នាក់:
១/ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/ឃុំ/ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
២/ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន : ១/កុព្យូទ័រចំនួន 0២គ្រឿង។ ២/ទូរស័ព្ទចំនួន០២គ្រឿងរួមមាន៖ ១. IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង ២. IPhone ១៤pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
|