ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប៉ូលិសទទួលទានគ្រឿងស្រវឹង បើកបុកគេ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ
ថ្ងៃទី ៖ 26-08-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា មន្ត្រីក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបើសិនជាស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរ ហើយរត់គេចខ្លួន អាចនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ។

ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនេះ បន្ទាប់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញជាគោលការណ៍លើមន្រ្តីក្រសួងមហាផ្ទៃដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តេញចេញពីក្របខណ្ឌ ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់បន្ថែមថា មន្រ្តីទាំង៣ប្រភេទរបស់ក្រសួងមហាផ្ទៃដែលពិសារគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍នឹងប្រឈមមុខការបណ្តេញចេញ ។

លោកបណ្ឌិត ទូច សុឃៈ សង្កត់ធ្ងន់ថា សំឡេង “ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃមន្រ្តីទាំង៣ប្រភេទដែលមានរដ្ឋបាលស៊ីវិល មាននគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលទទួលទានគ្រឿងស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នឹងប្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌ ។ នេះមិនទាន់ទាំងគិតទៅដល់ការទទួលខុសត្រូវផ្សេងៗនៅឡើយទេ” ។

លោកបន្តថា ប្រសិនបើជាមន្រ្តីទាំង៣ប្រភេទស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃនេះ ទទួលទានគ្រឿងស្រវឹង ហើយទៅរករឿងបង្កជម្លោះជាមួយនឹងអ្នកដទៃ បង្កភាពវឹកវរ និងអសីលធម៌សង្គម នៅតាមទីសាធារណៈនានាក៏ប្រឈមមុននឹងការបណ្តេញចេញពីក្របខណ្ឌផងដែរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com