ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកជំនាញរកឃើញ ទឹកដោះគោម៉ាក Kofi ជារបស់ថៃ តែយកលេខកូដខ្មែរ884 បិទពីលើ
ថ្ងៃទី ៖ 17-08-2025, ដោយ​​ admin , 60 Views
                     
ភ្នំពេញ : ខណៈប្រជាពលរដ្ឋខ្មែរបានផុលផុសនាំគ្នាពលិការមិនប្រើប្រាស់ផលិតផលរបស់ថៃ ស្រាប់តែទឹកដោះគោម៉ាក Kofi ជារបស់ថៃ ត្រូវបានអ្នកនាញរកឃើញថា យកលេខកូដរបស់ប្រទេសកម្ពុជា 884 បិទពីលើលេខកូដរបស់ប្រទេសថៃ 885។

យោងតាមផេករបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែសីហាបានឱ្យដឹងថា នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។

មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថា ពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥កេស ក្នុងនោះបិតរួចមានចំនួន ១៤៤កេស និងមិនទាន់បិតមានចំនួន ៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ។

ជាវិធានការបន្ទាន់របស់ក្រុមការងារ៖ ១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។ ២. តម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្រ្តី ក.ប.ប.។ ៣. មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com