ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្លាំងឈុតខ្មៅ និងប៉ារ៉ាថៃគឃ្លើនចូលមកក្នុងទឹកដីកម្ពុជាជាថ្មីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ថ្ងៃទី ៖ 17-08-2025, ដោយ​​ admin , 41 Views
                     
បន្ទាយមានជ័យ : ចាប់ពីវេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មក សកម្មភាពកងទ័ពថៃមានកម្លាំងឈុតខ្មៅ និងឈុតប៉ារ៉ាថៃប្រមាណ២០នាក់ ខ្លះប្រដាប់អាវុធបានគឃ្លើនចូលមកឈ្លានពានក្នុងបូរណភាពទឹកដីកម្ពុជាជាថ្មីម្ដងទៀត ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីព្រំដែនអោយដឹងថា បងប្អូនប្រជាពលរដ្ឋដែលដែលជាជនភៀសសឹករស់នៅក្នុងភូមិ បានលើកគ្នាស្រែតវ៉ា ជេរបណ្តេញពួកទាហ៊ានថៃជាច្រើននាក់ទាំងនោះ ។ ប៉ុន្តែពួកគេនៅតែងងើល បន្តអូសស្បៃខ្មៅមកបិទខ័ណ្ឌពីមុខរបងលួសបន្លានិងកង់ឡានដែលពួកគេបានដាក់រាយបណ្តោយជិត២០០ម៉ែត្រ និងចូលជ្រៅមកក្នុងទឹកដីកម្ពុជា កាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥ កន្លងមកនេះ។ លើសពីនេះ ពួកគេបានរាវមីន តម្លើងបង្គោលនិងភ្លើងសូឡានៅចំណុចផ្លូវ និងផ្ទះពលរដ្ឋ៦ខ្នង/គ្រួសារ ដែលពួកគេបានព័ទ្ធរំលោភយកកាលពីថ្ងៃទី១៣ខែសីហា ។

ប្រភពបន្តថា កាលពីរសៀលម្សិលមិញ ទាហ៊ានថៃ នៅច្រកតំបន់៥ ដែលឈមនឹងឃុំណូនម៉ាកមុន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃទាំងនោះ បានតម្លើងកាមេរ៉ាសុវត្ថិភាពរួចមកហើយ។ ប៉ុន្តែ វាត្រូវខូច ធ្លាក់បាត់ដោយសារខ្យល់បោកបក់ពីយប់។

សភាពការណ៍ព្រំដែននៅចំណុចភូមិព្រៃចាន់និងនៅចំណុចភូមិជោគជ័យ( ណងចាន់) ប្រែប្រួលនិងផុយស្រួយណាស់ពីពេលនេះតទៅ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com