ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកសារព័ត៌មាន របស់សេតវិមាន សហរដ្ឋអាម៉េរិក៖ ថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា
ថ្ងៃទី ៖ 16-08-2025, ដោយ​​ Dara007 , 44 Views
                     
បន្ទាយមានជ័យ​ៈ អ្នកសារព័ត៌មាន របស់សេតវិមាន សហរដ្ឋអាម៉េរិក៖ ថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា ក្រោយស្វែងយល់ពីការពិត ជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក។

គាត់ដឹងការពិតអស់ហើយ ! អ្នកសារព័ត៌មាន របស់សេតវិមាន សហរដ្ឋអាម៉េរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់ពីការពិត ជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក !!! វីដេអូយកចេញពីការផ្សាយផ្ទាល់របស់លោក Mrchael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀង ដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖ ប្រជាជនកម្ពុជាត្រូវការសន្តិភាព - ក្មេងៗត្រូវការជម្រក ត្រូវការរៀន - គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក - ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត - ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់ - នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម - គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន - គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី - ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ - គាត់បញ្ជាក់ម្តងហើយម្តងទៀត ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់ - គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត - គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ ICJ ដើម្បីដោះស្រាយលើករណីនេះ - គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com