លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លាង ឈីវ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
ថ្ងៃទី ៖ 15-08-2025, ដោយ Dara007 , 26 Views
កំពង់ស្ពឺៈ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លាង ឈីវ អនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត។
នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បាននាំយកនូវថវិកាចំនួន ៥០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតមានដូចជា(អង្ករចំនួន២បេ,ទឹកក្រូចចំនួន ២កេស,មីចំនួន ២កេស និងទឹកសុទ្ធចំនួន២កេស)ថែមទៀតផងដែរ។
ដោយក្តីរំភើបរីករាយឥតឧបមា លោកវរសេនីយ៍ត្រី លាង ឈីវ បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានបន្តថាក្នុងនាមគាត់ជាមន្ត្រីថ្នាក់ក្រោម គាត់ពិតជាមានសេចក្តីសោមនស្សរីករាយ រំភើបរខ្លាំងណាស់ ដែលលោកមេបញ្ជាការ យកចិត្តទុកដាក់ ព្រមទាំងបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ផងដែរ៕
|