ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្រ្តីក្រសួងការងារជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ឱ្យបានទូលំទូលាយ
ថ្ងៃទី ៖ 16-08-2025, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ បានជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ និងកម្មវិធីស្វែងរកការងារតាមរយៈ Telegram Bot ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរវិលត្រឡប់ពីប្រទេសថៃបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។

ថ្លែងក្នុងវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលពិធីនេះប្រព្រឹត្តទៅនាពេលព្រឹក និងពេលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសហជីព និងប្រតិភូបុគ្គលិក ប្រមាណ ៧០០នាក់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្តាំផ្ញើដល់តំណាងសហជីព និងប្រតិភូបុគ្គលិកឱ្យជំរុញបន្តផ្សព្វផ្សាយ និងផ្តល់ភាពកក់ក្តៅក្នុងការចុះឈ្មោះរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលប្រទេសកម្ពុជាមានឱកាសការងារសម្បូរបែប រួមផ្សំនឹងការវិនិយោគទុនពីបរទេស និងការកកើតនៃសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកជាច្រើន។

ជាការរម្លឹក លោក ហេង សួរ បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើការនៅក្នុងប្រទេសកម្ពុជា និងសំណូមពរឱ្យតំណាងសហជីព និងប្រតិភូបុគ្គលិកចូលរួមផ្សព្វផ្សាយព័ត៌មាន និងជួយដោយផ្ទាល់ក្នុងការចុះឈ្មោះរកការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នការងារនៅកម្ពុជា មានច្រើនប្រភេទដែលអាចឱ្យបងប្អូនទទួលបាននូវប្រាក់ឈ្នួលអាចទទួលយកបាន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម​ (ប.ស.ស.) ប្រសើរជាងចំណាកស្រុកទៅប្រទេសថៃ ជាពិសេសរបបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com