ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភ្លៀងធ្លាក់ខ្លាំងបង្កជំនន់ទឹកភ្លៀងហក់ឡើងនៅស្ពានច្រកព្រំដែនតំបន់ម៉ាឡៃ ព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 17-08-2025, ដោយ​​ admin , 37 Views
                     
បន្ទាយមានជ័យ : នៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៤.៥៧នាទីរសៀល ទឹកបានហក់ឡើងយ៉ាងខ្លាំង ។

ប្រភពព័ត៌មាន បានឱ្យដឹងនាព្រលប់ថ្ងៃទី១៦ខែសីហាថា ដោយសារ ឥទ្ធិពលវិសម្ពាធនិងព្យុះក្នុងតំបន់ ២ថ្ងៃមកនេះ( ទី១៥ និង១៦ ខែសីហា ) បានបង្កជាភ្លៀងធ្លាក់ ហើយមានជំនន់ទឹកភ្លៀងក្នុងអូរ ។

មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចបានស្នើសូមបងប្អូនប្រជាពលរដ្ឋរស់នៅបណ្តោយអូរ ខ្សែទឹកខាងក្រោម(ខាងជើង)ចាប់ពីឃុំអូរស្រឡៅ អូរសំព័រដល់ឃុំទួលពង្រ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ។

សូមបញ្ជាក់ថា ទឹកនេះ នឹងបន្តហូរចុះទៅចំណុចអូរល្ហុងឃុំទួលពង្រ រូចហូរចូលស្ទឹងសិរីសោភ័ណ ពីភូមិសុខសាន្ត ភូមិកូបធំ សង្កាត់និមិត្ត មកឃុំសំរោង ស្រុកអូរជ្រៅ និងចុងក្រោយចូលស្ទឹងធំនេះ ត្រង់ភូមិសែសិន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com