|
|
សម្តេចតេជោ ព្រមានអភិបាលខេត្ត មេប៉ូលិស មេប៉េអឹមរតនគិរី ក្រោយដកជាចង្កោមនៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធ «អនឡាញស្កេម»
ភ្នំពេញៈ ដើម្បីបោសសម្អាតប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា រដ្ឋាភិបាលត្រូវបង្ខំចិត្តដកមន្រ្ដីគ្រាក់ៗចេញពីតំណែង ប្រសិនរកឃើញពាក់ព័ន្ធ «អនឡាញស្កេម» ។ សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានព្រមានអភិបាលខេត្តរតនគិរី ក្រោយដកជាចង្កោមនៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធ «អនឡាញស្កេម»។ ការព្រមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។
ថ្ងៃទី ៖ 24-05-2026, ដោយ Dara007 | 129 Views
|
|
|
ប្រធានសាខា «ក.ប.ប» ខេត្តបាត់ដំបង កាងឈ្មួញនាំទុរេនមកពីថៃ ពេលនេះត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ
ភ្នំពេញៈ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង កាងឈ្មួញនាំទុរេនមកពីថៃ ពេលនេះត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង។
ថ្ងៃទី ៖ 16-05-2026, ដោយ Admin | 87 Views
|
ប្រធានសាខា «ក.ប.ប» ខេត្តបាត់ដំបង កាងឈ្មួញនាំទុរេនមកពីថៃ ពេលនេះត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ
ភ្នំពេញៈ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង កាងឈ្មួញនាំទុរេនមកពីថៃ ពេលនេះត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង។
ថ្ងៃទី ៖ 15-05-2026, ដោយ Dara007 | 39 Views
|
|
|
សម្ដេចធិបតី ៖ ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន ត្រូវដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ ដោយមិនចាប់ដាក់គុកទៀតឡើយ ដើម្បីបម្រើការជូនប្រទេសជាតិ។ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជានេះធ្វើឡើងក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦” នៅកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
ថ្ងៃទី ៖ 26-04-2026, ដោយ Dara007 | 95 Views
|
|
|
|
|
កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដោយកងកម្លាំងប្រដាប់អាវុធថៃ
ភ្នំពេញៈ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖
នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបើ ប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។ នៅតំបន់មុំបី ខេត្តព្រះវិហារ ម្ដុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធផងដែរ។
ថ្ងៃទី ៖ 18-03-2026, ដោយ Dara007 | 206 Views
|
សម្តេចធិបតី ៖ កម្ពុជា នឹងកម្ចាត់ការឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ ២០២៦
ភ្នំពេញៈ សម្តេចធិបតី អះអាងថា កម្ពុជា នឹងកម្ចាត់ការឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ ២០២៦ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។ ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៦ ដែលជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដើម្បីជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះ ។
ថ្ងៃទី ៖ 04-03-2026, ដោយ Dara007 | 248 Views
|
សម្ដេចធិបតី៖ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតការកែប្រែព្រំដែន និងប្រើប្រាស់កម្លាំង
ភ្នំពេញៈ សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតការកែប្រែព្រំដែន និងប្រើប្រាស់កម្លាំង ដោយដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ ។ការមានប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្ងៃទី ៖ 10-02-2026, ដោយ Dara007 | 245 Views
|
ពលរដ្ឋភៀសសឹកជិត៥ពាន់នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ
ភ្នំពេញៈ គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ ឬជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន១០៤.០៩៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា។
ថ្ងៃទី ៖ 03-02-2026, ដោយ Dara007 | 257 Views
|
កម្ពុជា ថៃ ឯកភាពគា្នលើបទឈប់បាញ់ជាបន្ទាន់ នៅម៉ោង១២:០០ ថ្ងៃត្រង់
ប៉ៃលិនៈ កម្ពុជា ថៃ ឯកភាពគា្នលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់ បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ខាងយោធារបស់ភាគីម្ខាងទៀត។
ថ្ងៃទី ៖ 27-12-2025, ដោយ Dara007 | 311 Views
|
សៀមធ្វើសង្គ្រាមសង្ឃឹមឈ្នះខ្មែរព្រោះតែហេតុផល6 យ៉ាង
ទី1. កម្លាំងអាវុធ សៀមយល់ថា ខ្លួនមានអាវុធទំនើបជាងខ្មែរព្រោះតែសៀម មានអាវុធ មកពីអាមេរិច អ៊ីស្រាអែល ចិន និងស៊ុយអែត ជាដើម ដូចជាយន្តហោះចម្បាំងនិងអាវុធកម្រិតធំតូចជាច្រើនប្រភេទលើសខ្មែរ។ ប៉ុន្តែអ្វីដែលសៀមមិនដឹងនឹក ស្មានដល់ គឺខ្មែរមិនព្យាយាមឱ្យសៀមពង្រីកសង្គ្រាមឡើយ។ ដូច្នេះហើយ ទោះមានអាវុធកម្រិតណា? ក៏ប្រើត្រឹមតែវាយមិនអាចទប់ទល់ឈ្នះ BM-21 របស់ខ្មែរ ត្រឹមខ្សែបន្ទាត់ព្រំដែន។
ទី2. កម្លាំងយោធា សៀមយល់ថា ការរៀបចំប្រព័ន្ធកងទ័ពនៃគ្រប់ទម្រង់ដែលមានការហ្វឹកហ្វឺនដល់ពិសេសបំផុត និងបានចំណាយខ្ពស់បំផុត អាចមានសមត្ថភាពក្នុងការប្រយុទ្ធ លើសខ្មែរ ពីព្រោះតែមានចំនួនច្រើន។ ប៉ុន្តែអ្វីដែលមេទ័ពសៀមមិននឹកស្មានដល់ ខ្មែរប្រើប្រាស់ការអត់ធ្មត់និងការពន្យារពេល គឺដើម្បីឱ្យកើតជាកងទ័ពទេវតាវាយប្រហារសៀម 1= 100នាក់ និងព្យាយាមបង្កើតកម្លាំងថ្មី ដើម្បីទប់សម្រាប់រយៈពេលវែង។
ទី3. កម្លាំងសេដ្ឋកិច្ច សៀមយល់ថា ប្រទេសសៀមមានGDP ខ្ពស់ ចំពោះការធ្វើសង្គ្រាមបញ្ហាសេដ្ឋកិច្ច គ្មានអ្វីប្រឈមនោះទេ មិនតែប៉ុណ្ណោះអាចដណ្ដើមសេដ្ឋកិច្ចរបស់ខ្មែរព្រោះតែបិទសេដ្ឋកិច្ចខ្មែរចោលថែមទៀត។ ប៉ុន្តែអ្វីដែលសៀមមិននឹកគិតដល់ ខ្មែរស៊ូខាំស្មៅ អត់ប៉ុណ្ណាក៏ត្រូវតែតស៊ូ កាន់តែវ៉ៃ គឺកាន់តែខ្លាំង រហូតបង្កើតកម្លាំងសេដ្ឋកិច្ចផលិតផលខ្លួនឯងនិងបិទនៃសេដ្ឋកិច្ចសៀម វិបត្តិនៃសង្គ្រាមសៀមគឺគ្មានប៉ះសេដ្ឋកិច្ចខ្មែរ។
ទី4. កម្លាំងជនភៀសសឹក សៀមយល់ថាការពង្រីកសង្គ្រាមគឺបង្កើនជនភៀសសឹកកាន់តែច្រើន ពេលនោះប្រទេសខ្មែរ នឹងកើតចលាចល ខ្វះស្បៀងអាហារនិងការរស់នៅ ពិតជាពលរដ្ឋគាត់ទ្រាំមិនបាននឹងងើបតវ៉ា។ ប៉ុន្តែសៀមមិននឹកស្មានដល់ទេ ត្បិតខ្មែរភៀសសឹកកំសត់បន្តិច ប៉ុន្តែខ្មែរមិនភ្លេច ជួយគ្នានោះទេ ទីណាមានជនភៀសសឹកគឺទីនៅនោះមានស្បៀង និងរៀបប្រព័ន្ធនៃការលើកទឹកចិត្តឱ្យតស៊ូ និងខិតខំការពារដ៏ល្អបំផុត។
ទី5. កម្លាំងការទូត សៀមយល់ថា សហប្រតិបត្តិការនៃសៀមជាមួយលោកសេរីហាក់បីមានភាពស្អិតរមួតខ្លាំងក្លា បើសិនជាមានចម្បាំង ប្រាកដជាប្រទេសទាំងអស់នោះ នឹងគាំទ្រសៀមក្នុងសង្គ្រាមឈ្លានពានខ្មែរ។ ប៉ុន្តែសៀមគិតខុសធ្ងន់ណាស់គឺយុទ្ធសាស្ត្រការទូតខ្មែរ ទាំងសកលនិងតំបន់ បានដើរទន្ទឹមគ្នា ដូច្នេះខ្មែរមានប្រៀបតាំងពីដើមដៃ បើនរណាលូកជួយសៀមគឺដូចប្រឆាំងពិភពលោកទាំងមូល(បង្ខំឱ្យអាប់កោនកិត្តិយស)។
ទី6. កម្លាំងសង្គ្រាមចិត្តសាស្ត្រ សៀមយល់ថាការរៀបយុទ្ធវិធីប្រព័ន្ធចារកម្ម MMO និង ប្រូស៊ីក្រៅប្រទេស អាចធ្វើសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតី ដើម្បីឱ្យប្រជាពលរដ្ឋបាក់ទំនុកចិត្តគឺគិតថាគ្មានសង្ឃឹមឈ្នះទេ។ រឿងមួយនេះ គឺសៀម យល់ខុសបំផុត ខ្មែរពូកែលេង facebook ខ្លាំងណាស់ គឺត្រឹមសង្គ្រាមចិត្តសាស្ត្រ ទៅមិនរួចជាមួយខ្មែរឡើយ លើប្រព័ន្ធផ្សព្វផ្សាយ នយោបាយខ្មែររឹងមាំដោយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ដឹកនាំជាតិ។
ថ្ងៃទី ៖ 23-12-2025, ដោយ Dara007 | 515 Views
|