ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ដែលចាយទុនប្រមាណ២៥០លានដុល្លារ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ
ថ្ងៃទី ៖ 23-10-2026, ដោយ​​ Dara007 , 77 Views
                     
ពោធិ៍សាត់ៈ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៦ខណៈដែលគម្រោងសាងសង់សម្រេចបានប្រមាណ ៩០% ហើយ។

ប្រាប់អ្នកសារព័ត៌មានក្នុងដំណើរចុះទៅពិនិត្យទីតាំងការដ្ឋាននៅស្រុកវាលវែង ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ លោក ហ៊ុង ស៊ូយ៉ុង ប្រធានគ្រប់គ្រងគម្រោងបានឱ្យដឹងថា គម្រោងនេះកំពុងឈានទៅរកការបញ្ចប់ការសាងសង់ និងត្រៀមផលិតថាមពលអគ្គិសនីតាមផែនការដែលបានកំណត់។

លោក ហុង ស៊ូយ៉ុង បានគូសបញ្ជាក់ថា ការសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១នេះ គឺមានទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាម៉េរិក ។

គម្រោងវារីអគ្គិសនីនេះ ក្រៅពីផលិតថាមពលអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់ ក៏នឹងរួមចំណែកកាត់បន្ថយបញ្ហាជន់លិចនៅក្រុងពោធិ៍សាត់ ព្រមទាំងជួយផ្គត់ផ្គង់ប្រភពទឹកសម្រាប់បម្រើដល់ការកសិកម្មផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com