សម្តេចធិបតីមានប្រសាសន៍ថា ការបិទច្រកព្រំដែន កម្ពុជាមិនស្លាប់ទេ គឺកម្ពុជាបានបង្វែរទំនិញទៅទីផ្សារចិន និងប្រទេសផ្សេងៗ ។ក្នុងនោះ កម្ពុជាមិនចាំបាច់ក្នុងការបើកព្រំដែននោះទេ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅអំឡុងទ្វារបិទ(ថៃបិទព្រំដែន) សូមផលិតករទាំងអស់កុំដេក ហេតុនេះផលិតករទាំងអស់ត្រូវពង្រឹងគុណភាពឱ្យកាន់តែប្រសើរ លក់ក្នុងតម្លៃសមរម្យ និងត្រូវបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយធុរជននានា ដើម្បីបង្ការនៅពេលថៃបើកព្រំដែននៅថ្ងៃណាមួយ ផលិតផលក្នុងប្រទេសយើងនៅតែរឹងមាំ និងរក្សាបានកំណើននៃការនាំចេញដ៏ដែល ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផល ឬវត្ថុធាតុដើមមកពីថៃ។
សម្ដេចមធិបតី បានបង្ហាញនូវមោទនភាពចំពោះផលិតករកម្ពុជា ដែលផលិតបាននូវផលិតផលជាច្រើន តាំងពីវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្មជាដើម ដែលក្នុងនោះមានតាំងពីទឹកត្រី ទឹកស៊ីអ៊ីវ សម្បកកង់រថយន្ត ប្រេងម៉ាស៊ីន និង Tablet ជាដើម ដើម្បីបំពេញតម្រូវការក្នុងប្រទេស និងនាំចេញ៕