យោងតាមផេកផ្លូវការរបស់លោក ឡេង ណាវ៉ាត្រា សូមជម្រាប ជូនពុកម៉ែបងប្អូនអោយបានជ្រាប។ ដោយសារគម្រោង 6A នៅមិនអាចបញ្ចប់បាន សំនូមពរទៅរាជរដ្ឋាភិបាលនិងបងប្អូនជនរួមជាតិទាំងអស់ដោយឈរលើភាពទទួលខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់កម្ពុជា។ បងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬ កង់ ម៉ូតូ ឡានប្រគល់ជូនក្រសួងដែនដីចាត់ចែងនិង សូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូនមួយពូជរបស់ខ្ញុំមានឈ្មោះដូចខាងក្រោម: អ្នកឧកញ៉ា ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឧកញ៉ា ឡេង ណាវ៉ាតត្រា ឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង បញ្ចាពណ៌ ឧកញ៉ា សុន តារ៉ាវុធ ដែលមានក្នុងឈ្មោះក្រសួង បញ្ហាគម្រោង 6Aនេះជាគម្រោងដែលផុងជ្រៅខ្ញុំបាទបានលក់ ចំណូលទឹកលុយសរុប (185 លានដុល្លារ) តែខ្ញុំបាទបានចំណាយទៅលើគម្រោងនេះសរុបទាំងអស់ មកដល់ពេលនេះ (221 លានដុល្លារ)ដោយមិនរាប់បញ្ចូល ក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន។
បច្ចុប្បន្នទិន្នន័យនៅក្រសួងតែតាមបានដំណឹងព្រោះមិនច្បាស់ 100%ប្រហែល (20 ទៅ 30 លានដុល្លារ)ទៀតទើបបានបញ្ចប់បាន។ដល់ដំណាក់កាលនេះជាដំណាក់កាលត្រូវវះកាត់ ដើម្បីបង្ហាញការទទួលខុសត្រូវជាមួយជាតិកម្ពុជា ខ្ញុំបាទសូមទទួលទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាលកម្ពុជា និងពុកម៉ែបងប្អូនទូទាំងប្រទេស។កុំឱ្យប្រពន្ធមានទោស នឹង ឱ្យកូនបានរៀនចប់ចុងចប់ដើម ទៅថ្ងៃក្រោយគាត់រស់តាមសមាជីវោចុះ។ហើយដើម្បីជាថ្នូនិងការស្នើសុំនេះ ពុកម៉ែបងប្អូនទូទាំងប្រទេសអាចបន្ថែមទោសខ្ញុំ ប្រហារជីវិតតែម្ដង ។
បើនិយាយអំពីកំហុសលោកមានកំហុសពី ដើម្បីឲ្យកូនបានដឹងនៅពេលគាត់ធំដឹងក្ដី។1.គម្រោងយឺតយ៉ាវ 2.ជំពាក់បំណុលដើម្បីកុំអាសោចដល់ជំនាន់កូន ប្រាប់កូនអីបានដឹងច្បាស់ពីកំហុសរបស់ឪពុក។ បើនិយាយពីសមធម៌ និង គុណធម៌ខ្ញុំលក់ផ្ទះមិនបានចំណេញ ថែមទាំងខាត។ប្រៀបដូចជាអ្នកម៉ៅកាខាតចុងខាត ដើម (ឡុងចុង) លោកសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និង ពុកម៉ែបងប្អូនកម្ពុជា ជ្រាបនឹងបានស្ងប់ចិត្ត។ ចំពោះដីធ្លី និងទ្រព្យសម្បត្តិ មានដីទាំងខេត្តនៅក្នុងក្រុង ទាំងជំពាក់វាក់វិន ច្រើនពាន់ហិចតាដែ ។តែដីនិងគម្រោងទាំងនោះ បច្ចុប្បន្នវាមិនមានតម្លៃ គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនិង បញ្ចប់គម្រោង។
លោកស្របតាមការសម្រេចចិត្តរបស់ក្រសួង ចាត់ចែងទាំងស្រុង មិនថាដីផ្នូរម្ដាយ ឬ កង់ម៉ូតូឡាន។ ដើម្បីបង្ហាញពីចំហរទទួលខុសត្រូវក្នុងនាមជនជាតិកម្ពុជាម្នាក់សូមក្រសួងធ្វើការចាត់ចែង និងវះកាត់ ដើម្បីបញ្ចប់ តាមសុភ័ក្រវិនិច្ឆ័យរបស់ក្រសួងចុះ។ លោកសូមគោរពអរគុណពុកម៉ែបងប្អូនកម្ពុជាទាំងអស់សរុបរួមខ្ញុំបាទសហការជាមួយក្រសួង100%បង្កើតស៊ើបអង្កេតដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់៕