មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៖ កងកម្លាំងត្រូវពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំ រហ័សរហួន និងមានសុខភាពល្អ
ថ្ងៃទី ៖ 03-06-2025, ដោយ Dara007 , 146 Views
បន្ទាយមានជ័: មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្លែងថា កងកម្លាំងត្រូវពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំ រហ័សរហួន និងមានសុខភាពល្អ ដើម្បីបង្កើនសមត្ថភាព និងធានាការពារសន្ដិសុខសណ្ដាប់កាន់តែមានប្រសិទ្ធភាព។
ថ្លែងពិធីបិទវគ្គហ្វឹកហ្វឺនរបស់សិក្ខាកាមកងរាជអាវុធហត្ថ ដើម្បីជាការដុះខាតៀ ជំនាញ ក៏ដូចជារំលឹកមេរៀនឡើងវិញ នៅទីលានហ្វឹកហាត់ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាកិច្ចការចាំបាច់របស់កងកម្លាំង ដើម្បីពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំ រហ័សរហួន និងមានសុខភាពល្អ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ មេបញ្ជាការបានកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់យោធាចារ្យ និង សិក្ខាកាមដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់នេះផងដែរ៕
|