ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកគ្រូតា សាន គីមស៊ាន លើកកម្ពស់គុនល្បុក្កតោកម្ពុជានៅលើឆាតអន្ដរជាតិទទួលមរណៈភាពហើយ
ថ្ងៃទី ៖ 03-06-2025, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងរបស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការចូលរួមគាស់កកាយ បង្កើតចងក្រងនូវក្បាច់គុនល្បុក្កតោឱ្យមានជីវិតរស់រានរហូតមកដល់បច្ចុប្បន្ន និងបានចងក្រងជាសៀវភៅគុនល្បុក្កតោថ្នាក់ក្រមាមាស។

លោកគ្រូគឺជាបុគ្គលមួយរូបដែលបានធ្វើឱ្យក្បាច់គុនល្បុក្កតោដែលបានបាត់បង់អស់រយៈពេលរាប់រយឆ្នាំទៅហើយនោះរស់ឡើងវិញ។

ដើម្បីរក្សា និងអភិរក្សក្បាច់គុនល្បុក្កតោដែលជាមរតកវប្បធម៌ និងកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរឱ្យល្បីល្បាញទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិលោកគ្រូបានដឹកនាំក្រុមកីឡាគុនល្បុក្កតោទៅចូលរួមសម្ដែងក្នុងកម្មវិធីអង្គរសង្គ្រាន្តជារៀងរាល់ឆ្នាំ និងចេញទៅប្រកួត និងសម្ដែងនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោកា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈសំណេរក្នុងបណ្ដាញសង្គមហ្វេកប៊ុកផ្លូវការរបស់សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com