លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យការនាំចូលជីគីមីកសិកម្ម និងបង្កើននូវការផលិតពូជឈើហូបផ្លែឱ្យបានច្រើន ដើម្បកាត់បន្ថយការនាំចូលពីប្រទេសជិតខាង និងធានាការផ្គត់ផ្គង់ដែលឆ្លើយតបតាមតម្រូវការទីផ្សារនៅកម្ពុជា។
ថ្លែងក្នុងឱកាសនៅក្នុងកិច្ចអន្តរាគមន៍នៃសមាជ រដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ម៉ុង ឬទ្ធី ក្នុងនាមសមាជិកសភា បានសំណូមពរដល់រាជរដ្ឋាភិបាលជួយ ត្រួតពិនិត្យការនាំចូលជីគីមីកសិកម្ម ដែលនាំឱ្យមានការខាតបង់ដល់កសិករព្រោះនៅមានតម្លៃខ្ពស់ ដោយសារការដាំដុះ កសិកកម្ម អាស្រ័យលើ ដីមានជីវជាតិ ការជ្រើសរើសពូជ ។
ទន្ទឹមនឹងនឹងនេះ ឯកឧត្តម ក៏ស្នើឱ្យមានបង្កើននូវការផលិតពូជឈើហូបផ្លែឱ្យបានច្រើន បន្ទាប់ពីការនាំចូលពូជពីប្រទេសជិតខាង មិនសូវបានទិន្នផលខ្ពស់នោះទេ ។
ជាមួយគ្នានេះ លោក បានសំណូមពរឱ្យពិនិត្យគុណភាពបន្លែ ផ្លែឈើ ត្រី និងសាច់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ ឯកឧត្តមអំពាវនាវដល់កសិករកែច្នៃត្រីសាច់ទៅជា ប្រហុក ផ្អកដែលអាចរក្សាទុកគុណភាពបានយូរ និងមានតម្លៃបន្ថែមផងដែរ។
លោកក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលគូសវៀស គ្រប់ឧបសគ្គតាំងពីគ្មានអង្ករច្រកឆ្នាំង រហូតអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានយ៉ាងច្រើនផងដែរ ៕